អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ដាស់តឿន​ឲ្យ​ភាគី​ជប៉ុន​ប្រកាន់​អាកប្បកិរិយា​ត្រឹម​ត្រូវ​និង​គិត​ពិចារណា​ឡើង​វិញ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សង្គ្រាម​ឈ្លានពាន​ប្រទេស​ចិន
2015-08-08 16:06:30  cri  Web Editor:Zhang Shixin

      ​​ថ្ងៃ​ទី​៧​ខែ​សីហា​ ​ពេល​ឆ្លើយ​សំនួរ​របស់​​អ្នក​សារព័ត៌មាន​អំពី​អង្គការ​ប្រឹក្សា​យោបល់​ឯកជន​របស់​លោក​Shinzo Abe​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ប្រកាស​របាយការណ៍​ពិភាក្សា​ក្រោយ​សង្គ្រាម​ខួប​គម្រប់​៧០​ឆ្នាំ​ ​លោក​ស្រី​Hua Chunying​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ថា ​ប្រទេស​ចិន​ដាស់​តឿន​ឲ្យ​ភាគី​ជប៉ុន​ប្រកាន់​អាកប្បកិរិយា​ត្រឹមត្រូវ​និង​គិតពិចារណា​ឡើងវិញ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សង្គ្រាម​ឈ្លាន​ពាន​ប្រទេស​ចិន​ដែល​យោធា​និយម​ជប៉ុន​បាន​បង្ក​ឡើង​ ​ពិសេស​ត្រូវ​បង្ហាញ​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​លាស់​និង​ត្រឹមត្រូវ​ក្នុង​លក្ខណៈ​នៃ​សង្គ្រាម​និង​បញ្ហា​ទទួល​ខុសត្រូវ​នៃ​សង្គ្រាម​ ​អនវុត្ត​នូវ​ទង្វើ​ដ៏​ជាក់​លាក់​ដើម្បី​ទទួល​ការ​ជឿជាក់​ពី​ប្រទេស​ជិតខាង​នៅ​អាស៊ី​ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ​​ ។

      ​ថ្ងៃ​ទី​៦​ខែ​សីហា​ ​"វេទិកា​ទស្សនៈ​សតវត្សន៍​២១"​ដែល​ជា​អង្គការ​ប្រឹក្សា​យោបល់​ឯកជន​របស់​លោក​Shinzo Abe​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ប្រកាស​​របាយការណ៍​អំពី​ការ​ពិភាក្សា​គម្រប់​ខួប​ឆ្នាំ​ទី​៧០​ក្រោយ​ពី​សង្គ្រាម​ ​។​​ ​លោក​ស្រី​Hua Chunying​បាន​ថ្លែង​ថា​ ​ឆ្នាំ​នេះ​ជា​ខួប​ឆ្នាំ​ទី​៧០​នៃ​ជ័យ​ជំនះ​ក្នុង​សង្គ្រាម​ប្រជាជន​ប្រឆាំង​ជប៉ុន​និង​សង្គ្រាម​ពិភពលោក​ប្រឆាំង​ហ្វាស៊ីស​ ​ប្រទេស​អាស៊ី​ក្នុង​នោះ​រួម​មាន​ប្រទេសចិន​និង​សហកមន៍​អន្តរជាតិ​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុន្ទរកថា​មាន​ពាក់ព័ន្ធ​ដែល​អ្នក​ដឹកនាំ​ជប៉ុន​ជិត​នឹង​ប្រកាស​នោះ​ ​។

      ​លោក​ស្រី​បាន​ថ្លែង​ថា ​​យើង​ដាស់តឿន​ឲ្យ​ភាគី​ជប៉ុន​​ប្រកាន់​អាកប្បកិរិយា​ត្រឹមត្រូវ​និង​គិតពិចារណា​ឡើងវិញ​​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សង្គ្រាម​ដែល​យោធា​និយម​ជប៉ុន​បាន​បង្ក​ឡើង​​ ​និង​​អនវុត្ត​នូវ​ទង្វើ​ដ៏​ជាក់​លាក់​ដើម្បី​ទទួល​ការ​ជឿជាក់​ពី​ប្រទេស​ជិតខាង​នៅ​អាស៊ី​ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ​ ​មាន​តែ​ធ្វើ​ដូច្នេះ​ទេ ​​ទើប​ជប៉ុន​អាច​សម្រេច​ការ​ជា​នា​យ៉ាង​ពិត​ប្រាកដ​ជា​មួយ​ប្រទេស​ជិតខាង​នៅ​ទ្វីប​អាស៊ី​ ​ហើយ​រួម​អភិវឌ្ឍន៍​ទំនាក់​ទំនង​ដើម្បី​មាន​ទស្សនៈ​វស័យ​ចំពោះ​​អនាគត​ដោយ​ឈរ​លើ​មូលដ្ឋាន​នេះ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ