ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ថ្លែងថា​​ យល់ព្រមឱ្យមានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តមុនពេលកំណត់
2024-11-11 15:43:55cri
Share with:

ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៤ ពេលផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍អាល្លឺម៉ង់មួយ លោកOlaf Scholzនាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានថ្លែងថា លោកយល់ព្រមឱ្យលើកពេលដែលសភាជាន់ទាបអាល្លឺម៉ង់រៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះរដ្ឋាភិបាលមកនៅមុនថ្ងៃបុណ្យអែលខាងមុខនេះ។


ក្រៅពីនេះ លោកក៏បានថ្លែងថា លោកសង្ឃឹមថា នឹងអាចក្លាយទៅជាបេក្ខជននាយករដ្ឋមន្ត្រីនៃបក្សសង្គមប្រជាធិបតេយ្យម្តងទៀត ហើយខិតខំប្រឹងប្រែងស្វែងរកការបន្តកាន់មុខតំណែងក្នុងការបោះឆ្នោតសភាជាន់ទាបអាល្លឺម៉ង់ឆ្នាំក្រោយ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស