ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបង្ហាញគោលជំហរជាថ្មីអំពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល
2024-10-10 18:22:48cri
Share with:

កាលពីថ្ងៃទី៩ ខែតុលា តាមម៉ោងក្នុងតំបន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបើកចំហស្តីពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ដើម្បីពិភាក្សាអំពីស្ថានការណ៍មនុស្សធម៌នៅតំបន់ហ្កាហ្សា។

ថ្លែងនៅក្នុងសុន្ទរកថា តំណាងចិនបានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការលាបពណ៌ និងការគាបសង្កត់របស់អ៊ីស្រាអែលចំពោះទីភ្នាក់ងារផ្តល់ជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា ហើយបានដាស់តឿនអ៊ីស្រាអែលឱ្យបញ្ឈប់សកម្មភាពដែលអាចនឹងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។ លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា យើងមិនអាចទទួលយកករណីដែលការស្លាប់និងភាពអត់ឃ្លានក្លាយទៅជារឿងប្រក្រតីនៅហ្កាហ្សានោះទេ ហើយក៏មិនអាចអនុញ្ញាតឱ្យជម្លោះអូសបន្លាយនិងរីកធំ និងអង្គុយមើលតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ចូលទៅក្នុងសង្រ្គាមទាំងស្រុងនោះដែរ។ យើងមិនអាចព្រងើយកន្តើយចំពោះការកាត់បន្ថយតួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខ និងមិនអាចបាត់បង់ទំនុកចិត្តចំពោះកិច្ចការទូតពិតប្រាកដនោះឡើយ ប្រទេសចិនសូមដាស់តឿនឱ្យប្រទេសពាក់ព័ន្ធតម្កល់ទុកការសង្គ្រោះអាយុជីវិតជាអាទិភាព៕



 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស