នាពេលថ្មីៗកន្លងទៅនេះ «សម្រង់បទអត្ថាធិប្បាយស្តីពីការអប់រំ»របស់លោក Xi Jinping ដែលរៀបរៀងដោយវិទ្យាស្ថានស្រាវជ្រាវប្រវតិ្តសាស្ត្រនិងឯកសារបក្សនៃមជ្ឈិមបក្សកុម្មុយនីស្តចិន បានបោះពុម្ពផ្សាយដោយទីភ្នាក់ងារបោះពុម្ពផ្សាយឯកសារបក្សនៃមជ្ឈិមបក្សកុម្មុយនីស្តចិន ហើយត្រូវបានដាក់លក់នៅទូទាំងប្រទេសចិន ។
សម្រង់បទអត្ថាធិប្បាយច្បាប់នេះ បានរៀបរៀងអត្ថបទសំខាន់ៗស្តីពីការអប់រំរបស់លោក Xi Jinpingចំនួន៤៧ច្បាប់ ក្នុងនោះអត្ថបទមួយចំនួនបានចេញផ្សាយជាសាធារណៈជាលើកដំបូង ។
អនុសាសន៍ដ៏សំខាន់មួយចំនួនរបស់លោកXi Jinping ស្តីពីការអប់រំ មានអត្ថន័យណែនាំដ៏សំខាន់ណាស់ សម្រាប់ធ្វើការងារអប់រំក្នុងយុគសម័យថ្មីដំណើរថ្មីឱ្យបានល្អនិងឱ្យប្រជាជនពេញចិត្ត អនុវត្តគោលការណ៍ណែនាំខាងអប់រំរបស់បក្សដោយគ្រប់ជ្រុងជ្រោយ បណ្តុះបណ្តាលស្ថាបនិកនិងអ្នកបន្តវេនរបស់កិច្ចកសាងសង្គមនិយមដែលមានការអភិវឌ្ឍខាងសីលធម៌ ប្រាជ្ញា កីឡា សិល្បៈនិងពលកម្មដោយគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ការទ្រទ្រង់យ៉ាងខ្លាំងក្លាសម្រាប់ជំរុញការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ ៕