ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមហាម៉ាស៖លោកNetanyahuនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅតែទទូចរារាំងមិនឱ្យឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា
2024-08-19 14:41:52cri
Share with:

      ថ្ងៃទី១៨ខែសីហាតាមម៉ោងក្នុងតំបន់  ក្រុមហាម៉ាសបានថ្លែងថា  បន្ទាប់ពីស្តាប់របាយការណ៍របស់អ្នកសម្របសម្រួលស្តីពីវឌ្ឍភាពនៃការចរចា ភាគីហាម៉ាសយល់ឃើញថា  លោកNetanyahuនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅតែទទូចរារាំងមិនឱ្យឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា។

      ក្រុមហាម៉ាសបានថ្លែងថា  ការស្នើថ្មីនេះបានឆ្លើយតបទៅនឹងលក្ខខណ្ឌរបស់លោកNetanyahu និងមានភាពស៊ីគ្នា  ជាពិសេសការបដិសេធរបស់លោកស្តីពីការឈប់បាញ់គ្នាយូអង្វែងនិងការដកទ័ពចេញពីតំបន់ហ្កាហ្សា និងការទទូចបន្តកាន់កាប់ច្រករបៀងNetzarim  ច្រកព្រំដែនRafahនិងច្រករបៀងPhiladelphiនៅតំបន់ហ្កាហ្សា។សេចក្តីថ្លែងការណ៍បានលើកឡើងថា  លោកNetanyahuបានកំណត់លក្ខខណ្ឌថ្មីសម្រាប់ការផ្លាស់ប្តូរឯកសារស្តីពីចំណាំងខ្មាំង ដែលរារាំងដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងដោះដូរគ្នា៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស