រដ្ឋបាលជាតិស្ថិតិចិនបានចេញផ្សាយទិន្នន័យនៅថ្ងៃទី ១៥ ខែសីហា បង្ហាញឱ្យដឹងថា សេដ្ឋកិច្ចជាតិប្រចាំខែកក្កដាឆ្នាំនេះ ប្រកបដោយស្ថិរភាពជាទូទៅនិងមានកំណើនជាលំដាប់ តម្រូវការខាងផលិតកម្មបានបន្តស្តារឡើងវិញ ឱកាសការងារនិងតម្លៃទំនិញមានស្ថិរភាពជាទូទៅ កម្លាំងចលករថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចត្រូវបានពូនជ្រំជាបន្តបន្ទាប់ ដែលបានជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់យ៉ាងប្រាកដប្រជា ។
លោក Liu Aihua អ្នកនាំពាក្យរដ្ឋបាលជាតិស្ថិតិចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនថា នៅក្នុងខែកក្កដាឆ្នាំនេះ ទិន្នន័យមួយចំនួនបានឆ្លុះបញ្ចាំងពីការដែលវិស្សមកាលរដូវក្តៅបានជំរុញការប្រើប្រាស់។ ទិន្នន័យបានបង្ហាញថា នៅក្នុងខែកក្កដា ទំហំសរុបនៃការលក់រាយនៃទំនិញប្រើប្រាស់មានចំនួនលើសពី ៣.៧ ទី្រលានយាន់ប្រាក់ចិន កើនឡើង ២.៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣ ។