ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបពិភាក្សាការងារជាមួយលោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា
2024-08-16 11:06:08cri
Share with:


នៅថ្ងៃទី ១៥ ខែសីហា តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានជួបពិភាក្សាការងារជាមួយលោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅក្រុងឈៀងម៉ៃប្រទេសថៃ។

 

លោក Wang Yi បានមានប្រសាសន៍ថា ប្រទេសចិនប្រកាន់ខ្ជាប់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពចិន-កម្ពុជាដោយមិនងាករេ និងដើរតាមមាគ៌ាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដោយមិនងាករេ។ ជានិច្ចកាល ប្រទេសចិនតែងតែតម្កល់ការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជាក្នុងថានៈពិសេសនិងសំខាន់នៃទំនាក់ទំនងការទូតរបស់ប្រទេសចិនជាមួយប្រទេសជិតខាង ហើយមានឆន្ទៈធ្វើការជាមួយកម្ពុជាដើម្បីពង្រឹងការប្រាស្រ័យទាក់ទងជាន់ខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនក្នុងន័យផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

 

ជាការឆ្លើយតប លោកសុខ ចិន្តាសោភាបានថ្លែងថា កម្ពុជារីករាយដែលមើលឃើញប្រទេសចិនសម្រេចបាននូវការធ្វើទំនើបកម្មតាមបែបផែនចិន និងមានភាពកាន់តែរីកចម្រើនថ្កុំថ្កើង។ ចិនតែងតែជួយប្រទេសកំពុងអភិវឌ្ឍន៍ដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយខិតខំប្រឹងប្រែងក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ការអភិវឌ្ឍរបស់ប្រទេសចិននឹងផ្តល់ផលប្រយោជន៍ដល់តំបន់ទាំងមូល ក្នុងនោះបូករួមទាំងប្រទេសកម្ពុជាផងដែរ។

អ្នកបកប្រែ:马小青
ប្លុកពិសេស