ការហាត់ក្បាច់គុនកុងហ្វូចិនបានជួយដល់ជីវភាពរបស់កុមារអាហ្រ្វិក
2024-08-15 11:42:18cri
Share with:
នៅក្នុងមជ្ឈមណ្ឌលវប្បធម៌វត្ត Shaolin នៃប្រទេស Zambia មាន "សិស្សបរទេស" មួយក្រុម។ គិតមកទល់ពេលនេះ មជ្ឈមណ្ឌលនេះបានបណ្តុះបណ្តាលសិស្សបរទេសជាង១០០នាក់។ ក្នុងនោះ មានកុមារជាច្រើនដែលមកពីគ្រួសារក្រីក្រ ហើយមានអ្នកខ្លះជាកុមារកំព្រា ។ ការសិក្សានិងរស់នៅក្នុងមជ្ឈមណ្ឌលវប្បធម៌វត្ត Shaolin មិនត្រឹមតែដោះស្រាយបញ្ហាហូបចុកនិងស្នាក់នៅរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់ក្តីសង្ឃឹមដល់ជីវិតរបស់ពួកគេផងដែរ។