ថ្ងៃទី១២ ខែសីហា លោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានផ្ញើសារលិខិតជូនចំពោះអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)ពីទីក្រុងប៉ារីស ដើម្បីសម្តែងការអបអរសាទរចំពោះភាពជោគជ័យដ៏អស្ចារ្យរបស់ CMGក្នុងការផ្សាយបន្តផ្ទាល់ព្រឹត្តិការកីឡាអូឡាំពិក ព្រមទាំងថ្លែងអំណរគុណចំពោះមិត្ត CMG ទាំងអស់ដែលបានចូលរួមក្នុងការផ្សាយបន្តផ្ទាល់។
នៅក្នុងលិខិតដែលផ្ញើជូនលោក Shen Haixiong អគ្គនាយកCMG លោក Bach បាននិយាយថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤បានបិទបញ្ចប់ដោយជោគជ័យ CMGបានដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុងពេលប្រកួតកីឡាអូឡាំពិក។នៅខណៈពេលនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះCMG!
លោក Bach បានចង្អុលបង្ហាញថា ការប្រកួតកីឡាអូឡាំពិកលើកនេះបានទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជនលើពិភពលោក ដែល អត្រានៃទស្សនិកជនទស្សនាការប្រកួតនៅទូទាំងពិភពលោកបានឈានដល់កម្រិតខ្ពស់ថ្មីមួយ។CMGបានដើរតួនាទីមិនអាចខ្វះបានក្នុងការជំរុញសាមគ្គីភាពជាសកលតាមរយៈការផ្សព្វផ្សាយស្មារតីអូឡាំពិក៕