ថ្ងៃទី ១៣ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការដែល លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តនិងជារដ្ឋមន្ត្រីការបរទេសចិននឹងទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែសីហា និងបន្តធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៩នៃយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គ និងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការបរទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃ។
អ្នកនាំពាក្យបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោកប្រធានរដ្ឋចិន Xi Jinping និងមេដឹកនាំនៃបណ្តាប្រទេសតាមដងទន្លេមេគង្គ ចិននិងកម្ពុជា ចិននិងឡាវ ចិននិងមីយ៉ាន់ម៉ា ចិននិងថៃ ព្រមទាំងចិននិងវៀតណាមបានប្រកាសជាបន្តបន្ទាប់អំពីការបង្កើតសហគមន៍រួមវាសនា ហើយតំបន់ឡានឆាង-មេគង្គ សម្រេចបាននូវការគ្របដណ្តប់ទាំងស្រុងចំពោះការកសាងសហគមន៍រួមវាសនាទ្វេភាគី និងពហុភាគី។ ប្រទេសចិនសង្ឃឹមថានឹងកសាងតំបន់ឡានឆាង-មេគង្គឱ្យទៅជាតំបន់គំរូសម្រាប់ការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវដែលប្រកបដោយគុណភាពខ្ពស់និងជំរុញកិច្ចកសាងសហគមន៍រួមវាសនារវាងប្រទេសឡានឆាង-មេគង្គដែលមានភាពកាន់តែជិតស្និទ្ធនៃ ៕