ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះគណៈប្រតិភូកីឡាចិនដែលចូលរួមការប្រកួតកីឡាអូឡាំពិករដូវក្តៅលើកទី៣៣
2024-08-12 09:32:42cri
Share with:

ថ្ងៃទី ១១ ខែសីហា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះគណៈប្រតិភូកីឡាចិនដែលចូលរួមការប្រកួតកីឡាអូឡាំពិករដូវក្តៅលើកទី៣៣។

លិខិតអបអរសាទរបានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅលើកទី៣៣ អត្តពលិកចិនបានខិតខំប្រឹងប្រែងនិងមានភាពអង់អាចក្លាហាន ដណ្ដើមបានមេដាយមាសចំនួន៤០គ្រឿង មេដាយប្រាក់២៧គ្រឿង និងមេដាយសំរឹទ្ធ២៤គ្រឿង សម្រេចបាននូវសមិទ្ធផលទាំងស្នាដៃផ្នែកកីឡានិងអរិយធម៌ខាងវិញ្ញាណ ដែលបានដណ្តើមកិត្តិយសជូនមាតុប្រទេសនិងប្រជាជន។ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅនិងការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលចំពោះអ្នកទាំងអស់គ្នា!

លិខិតអបអរសាទរបានលើកឡើងបន្តថា អត្តពលិកចិនបានផ្សព្វផ្សាយស្មារតីនៃកីឡាចិន និងស្មារតីនៃកីឡាអូឡាំពិក ឈ្នះមេដាយមាសប្រកបដោយគុណធម៌ និងស្អាតស្អំ និងអនុវត្តយ៉ាងសកម្មនូវបាវចនាអូឡាំពិក ពោលគឺ"កាន់តែលឿន កាន់តែខ្ពស់ កាន់តែខ្លាំង កាន់តែសាមគ្គីគ្នា" ដោយធ្វើការប្រកួតប្រជែងដោយយុត្តិធម៌ និងផ្លាស់ប្តូរមិត្តភាពជាមួយអត្តពលិកមកពីជុំវិញពិភពលោក បង្ហាញពីកម្លាំងនិងមុខមាត់របស់ប្រទេសចិនទៅកាន់ពិភពលោក ផ្សព្វផ្សាយសំឡេងរបស់ប្រទេសចិន និងស្មារតីរបស់ប្រទេសចិន៕

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស