នាពេលថ្មីៗនេះ នៅតំបន់ជាច្រើននៃអង់គ្លេសបានកើតមានបាតុកម្មដែលប្រឆាំងគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋាភិបាល។នៅក្នុងតំបន់មួយចំនួន សកម្មភាពប្រឆាំងតវ៉ាបានឡើងកម្តៅទៅជាករណីកុបកម្មទ្រង់ទ្រាយធំ។នេះគឺជាកុបកម្មហិង្សាដែលមានទ្រង់ទ្រាយធំបំផុតនៅអង់គ្លេសក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ។
វេបសាយក្រុមប្រឹក្សាស្នងការប៉ូលិសអង់គ្លេសបានចេញសេចក្តីថ្លែងការណ៍នាថ្ងៃទី៧ ខែសីហា ថា ចាប់ពីការផ្ទុះកុបកម្មដោយទ្រង់ទ្រាយធំមក មានមនុស្សចំនួន៤១៨នាក់ត្រូវបានចាប់ខ្លួន៕