ថ្ងៃទី ៧ ខែសីហា តាមម៉ោងក្នុងតំបន់ ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Mwinyi ប្រធានាធិបតីតំបន់Zanzibarនៃប្រទេសតង់ហ្សានីបានថ្លែងថា ការអភិវឌ្ឍនៃទ្វីបអាហ្រ្វិកមិនអាចឃ្លាតចេញពីប្រទេសចិនទេ ប្រទេសចិនបានរួមចំណែកយ៉ាងធំធេង ។ វេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិក គឺជាវេទិកាកិច្ចសហប្រតិបត្តិការដ៏សំខាន់ដែលប្រមូលផ្តុំគំនិតឯកភាពរួមស្តីពីការអភិវឌ្ឍ លោករំពឹងយ៉ាងខ្លាំងថា វេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកនៅឆ្នាំ ២០២៤ ដែលជិតបើកធ្វើ នឹងអាចរៀនសូត្រពីបទពិសោធរបស់ប្រទេសចិនក្នុងការកាត់បន្ថយភាពក្រីក្រ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនតង់ហ្សានី ៕