ថ្ងៃទី ៨ ខែសីហា មជ្ឈមណ្ឌលប្រឆាំងសារធាតុលើកកម្លាំងចិនបានផ្សាយសេចក្តីថ្លែងការណ៍ថា ដោយសារវិស័យកីឡាអត្តពលកម្មរបស់សហរដ្ឋអាមេរិកតែងកើតមានរឿងអាស្រូវតាំងពីយូរណាស់មកហើយ ដូច្នេះ អំពាវនាវយ៉ាងខ្លាំងក្លាដល់ស្ថាប័នធ្វើតេស្តអន្តរជាតិ ITA ឱ្យបង្កើនចំនួនធ្វើតេស្តសារធាតុលើកកម្លាំងចំពោះកីឡាករអត្តពលកម្មអាមេរិកក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស ដើម្បីគាំពារយ៉ាងជាក់លាក់នូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់កីឡាករកីឡាការិនីដែលមិនប្រើថ្នាំរបស់បណ្តាប្រទេសនិងតំបន់ ក៏ដូចជាស្តារជំនឿចិត្តរបស់កីឡាករពិភពលោកចំពោះការប្រកួតដែលប្រកបដោយភាពយុត្តិធម៌។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ស្ថាប័នប្រឆាំងសារធាតុលើកកម្លាំងពិភពលោកក៏បានចេញសេចក្តីថ្លែងការណ៍មួយដែលបានលើកឡើងថា ក្នុងអំឡុងពេលមួយឆ្នាំមុនការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ កីឡាករអាមេរិកចំនួន ៣១% មិនបានចូលរួមការធ្វើតេស្តសារធាតុលើកកម្លាំងដោយទាន់ពេលវេលានិងក្នុងចំនួនគ្រប់គ្រាន់នោះទេ៕