ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីទុយនីស៊ីបណ្តេញនាយករដ្ឋមន្ត្រីចេញពីអំណាច
2024-08-08 11:29:28cri
Share with:

      ទីស្តីការប្រធានាធិបតីទុយនីស៊ីបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៧ ខែសីហាថា  លោក  Kais Saied ប្រធានាធិបតីបានបណ្តេញលោក Ahmed Hachani ដែលជានាយករដ្ឋមន្ត្រីចេញពីអំណាច និងតែងតាំងលោក  Kamel Maddouri ជានាយករដ្ឋមន្ត្រីថ្មី។

      ទីស្តីការប្រធានាធិបតីទុយនីស៊ីមិនបានបញ្ជាក់ពីមូលហេតុនៃការបណ្តេញលោក Ahmed Hachani ចេញពីតួនាទីនោះទេ។

      សូមបញ្ជាក់ថា ពេលថ្មីៗនេះតំបន់ជាច្រើនរបស់ទុយនីស៊ីបានដាច់ទឹកដាច់ភ្លើងជាញឹកញាប់ ដែលបានបណ្តាលឱ្យប្រជាពលរដ្ឋមិនពេញចិត្តយ៉ាងខ្លាំង។ រដ្ឋាភិបាលទុយនីស៊ីបានលើកឡើងថា ដោយសារគ្រោះរាំងស្ងួតនៅតែបន្តកើតមាន  ដូច្នេះមានតែអនុវត្តវិធានការដាក់កំហិតការផ្គត់ផ្គង់៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស