ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធ្វើតេស្តវិជ្ជមានសារធាតុលើកកម្លាំងនៅតែមិនត្រូវបានហាមឃាត់ឱ្យចូលរួមប្រកួត ៖ ទីភ្នាក់ងារពិភពលោកប្រឆាំងដូប៉ា​(WADA) លាតត្រដាងពីករណីជាច្រើនដែលអាមេរិកអនុញ្ញាតឱ្យកីឡាករដែលប្រើសារធាតុលើកកម្លាំងចូលរួមការប្រកួតកីឡាអន្តជាតិ
2024-08-08 16:50:21cri
Share with:

យប់ថ្ងៃទី៧ ខែសីហាតាមម៉ោងក្នុងតំបន់  ទីភ្នាក់ងារពិភពលោកប្រឆាំងដូប៉ា(WADA) បានចេញសេចក្តីថ្លែងការណ៍ថា តាមការផ្សាយព័ត៌មានបានឱ្យដឹងថា ជាច្រើនឆ្នាំកន្លងទៅនេះ ទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា (USADA) បានបន្តអនុញ្ញាតឱ្យកីឡាករជម្រើសជាតិជាច្រើនរូបដែលបានប្រើសារធាតុលើកកម្លាំងចូលរួមការប្រកួតកីឡាអន្តរជាតិ ដែលក្នុងនោះមានយ៉ាងហោចណាស់មួយករណីដែលមិនបានប្រកាសជាសាធារណៈ ព្រមទាំងមិនដែលដាក់ទណ្ឌកម្មចំពោះទង្វើល្មើសបទប្បញ្ញត្តិអំពីការប្រឆាំងសារធាតុលើកកម្លាំង  នេះបានល្មើសនឹង« បទប្បញ្ញត្តិប្រឆាំងសារធាតុលើកកម្លាំងពិភពលោក»ផង និងល្មើសនឹងបទប្បញ្ញត្តិនៃទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា (USADA) ផង។

      សេចក្តីថ្លែងការណ៍លើកឡើងថា ស្ថាប័នអាមេរិកបានល្មើសនឹងការកំណត់នៃបទប្បញ្ញត្តិប្រឆាំងសារធាតុលើកកម្លាំងពិភពលោកជាច្រើនដង ខណៈកីឡាករអាមេរិកជាច្រើននាក់ដែលបានប្រើសារធាតុលើកកម្លាំងមិនដែលត្រូវផាកពិន័យ។ បើសិនជាកីឡាករនៃប្រទេសផ្សេងៗដឹងថាពួកគេបានចូលរួមប្រកួតជាមួយបុគ្គលដែលប្រើសារធាតុលើកកម្លាំងក្រោមការអនុញ្ញតពីទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា (USADA)  នោះពួកគេនឹងមានអារម្មណ៍យ៉ាងណា? ទង្វើបែបនេះមិនគ្រាន់តែបំផ្លាញដល់ភាពយុត្តិធម៌នៃការប្រកួតនៃវិស័យកីឡាតែប៉ុណ្ណោះទេ ថែមទាំងមានគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់កីឡាករទៀតផង៕

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស