ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់មតិរបស់ CGTN 丨អ្នកផ្តល់បទសម្ភាសន៍ទូទាំងពិភពលោកបានចោទប្រកាន់សហរដ្ឋអាមេរិកលូកដៃខ្មៅនៃអនុត្តរភាពរបស់ខ្លួនទៅក្នុងវិស័យកីឡា
2024-08-07 20:35:07cri
Share with:

អាងហែលទឹកនៃព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីសបានវិលមកភាពស្ងប់ស្ងាត់វិញជាបណ្តើរៗ ប៉ុន្តែលទ្ធផលនៃអ្វីដែលហៅថាបញ្ហាសារធាតុញៀនដែលបង្កឡើងដោយសហរដ្ឋអាមេរិកនៅតែរីករាលដាលនៅខាងក្រៅកីឡាករដ្ឋាន ហើយការលាបពណ៌ដោយគ្មានមូលហេតុបានធ្វើឱ្យមានការរិះគន់កាន់តែច្រើនឡើងៗពីសហគមន៍អន្តរជាតិ ។ ការស្ទង់មតិតាមអ៊ីនធឺណេតដែលធ្វើឡើងដោយអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈឹមចិន CGTN ក្នុងចំណោមអ្នកឆ្លើយសំណួរទូទាំងពិភពលោកបានបង្ហាញឱ្យដឹងថា ៩៥.០១% នៃអ្នកឆ្លើយតបបានថ្កោលទោសយ៉ាងខ្លាំងចំពោះកលល្បិចដ៏គួរឱ្យស្អប់ខ្ពើមរបស់សហរដ្ឋអាមេរិកក្នុងការគាបសង្កត់គូប្រជែងរបស់ខ្លួនក្នុងនាមកីឡា ដោយបានរិះគន់នេះថាជា "អនុត្តរភាពរបស់អាមេរិក"ជាន់ឈ្លីលើកីឡាអូឡាំពិក គួរប្រុងប្រយ័ត្នណាស់។

ក្នុងអំឡុងពេលនៃការប្រកួត អត្តពលិកមកពីប្រទេសមួយចំនួនបានបង្កាច់បង្ខូចអត្តពលិកមកពីប្រទេសផ្សេងទៀតនៅលើបណ្តាទំនាក់ទំនងសង្គមជាមួយនឹងការចោទប្រកាន់ "គ្មានមូលហេតុ" និងបង្ហាញពីការខ្វះការគួរសមក្នុងអន្តរកម្មរបស់ពួកគេជាសាធារណៈ ។

ការស្ទង់មតិនេះត្រូវបានចេញផ្សាយនៅលើវេទិកាភាសាអង់គ្លេស អេស្បាញ បារាំង អារ៉ាប់និងរុស្ស៊ីរបស់ CGTN ក្នុងរយៈពេល ២៤ ម៉ោង អ្នកលេងអ៊ីនធឺណេតសរុបចំនួន ១៥២៤៤ នាក់បានចូលរួមក្នុងការបោះឆ្នោតនិងបញ្ចេញមតិរបស់ពួកគេ៕

 

 

 

អ្នកបកប្រែ:王幸
ប្លុកពិសេស