ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលអង់គ្លេសកោះធ្វើកិច្ចប្រជុំបន្ទាន់ដើម្បីឆ្លើយតបនឹងភាពចលាចល
2024-08-06 10:51:59cri
Share with:

ថ្ងៃទី ៥ ខែសីហា រដ្ឋាភិបាលអង់គ្លេសបានបើកកិច្ចប្រជុំបន្ទាន់មួយនៅ ដើម្បីឆ្លើយតបទៅនឹងភាពចលចលដែលបានកើតឡើងនៅកន្លែងជាច្រើននៃប្រទេសអង់គ្លេសក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា ចក្រភពអង់គ្លេសនឹងពង្រឹងកម្លាំងប៉ូលិសរបស់ខ្លួន តាមរយៈការបង្កើតជា "កងកម្លាំងប្រចាំការ"ដែលមានចាត់តាំងឡើងក្រុមប៉ូលិសជំនាញ ហើយទន្ទឹមនឹងនេះ ក៏នឹងបង្កើនការដេញដោលរកការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះជនបង្ក ដូច្នេះអ្នកចូលរួមធ្វើកុប្បកម្មនឹងត្រូវ "ដាក់ទណ្ឌកម្មគ្រប់សព្វ" តាមផ្លូវច្បាប់ "ទណ្ឌកម្ម" ។ អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តុលាការអង់គ្លេសអាចបន្តម៉ោងមើលសវនាការបើមានការចាំបាច់ ដើម្បីធានាថាអ្នកចូលរួមធ្វើភាពចលាចលត្រូវបានផ្តន្ទាទោសយ៉ាងឆាប់រហ័ស ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស