ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកជំងឺតាមវេជ្ជសាស្ត្របុរាណចិនអន្តរជាតិទីមួយត្រូវបានបង្កើតឡើងនៅប្រទេសនេប៉ាល់
2024-08-05 16:05:14cri
Share with:

ថ្ងៃទី៤ខែសីហាឆ្នាំ២០២៤ មជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកជំងឺតាមវេជ្ជសាស្ត្របុរាណចិនអន្តរជាតិទីមួយបានរៀបចំធ្វើពិធីបើកស្លាកនៅក្រុងកដ្ឋមណ្ឌូរដ្ឋធានីប្រទេសនេប៉ាល់។


តាមការផ្សាយដំណឹងបានឱ្យដឹងថា មជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកជំងឺតាមវេជ្ជសាស្ត្របុរាណចិនអន្តរជាតិនេះមានផ្នែកព្យាបាលខាងសរសៃប្រសាទ ផ្នែកព្យាបាលរបួសឆ្អឹងនិងផ្នែកព្យាបាលបំបាត់ការឈឺចាប់ដោយបានផ្តល់វិធីសាស្រ្តព្យាបាលសម្រាប់ការនីតិសម្បទាតាមវេជ្ជសាស្រ្តបុរាណចិន ក្នុងនោះរួមមានការចាក់ម្ជុលវិទ្យាសាស្រ្ត ចាប់សរសៃ កោសជប់និងថ្នាំចិនសែ ក្រៅពីនេះ ក៏បានគួបផ្សំបរិក្ខារពេទ្យទំនើបៗសម្រាប់ព្យាបាលទៀតផង។


លោក Chen Song ឯកអគ្គរដ្ឋទូតចិនប្រចាំនៅនេប៉ាល់បានថ្លែងសុន្ទរកថាក្នុងពិធីបើកស្លាកដោយរំលឹកឡើងវិញថា វិធីសាស្ត្រព្យាបាលជំងឺតាមការចាក់ម្ជុលវិទ្យាសាស្រ្តទទួលបានការស្វាគមន៍ពីប្រជាជននេប៉ាល់ហើយបានថ្លែងថា ក្នុងរយៈពេល២៥ឆ្នាំកន្លងទៅ ភាគីចិនបានចាត់បញ្ជូនគ្រូពេទ្យចំនួនជាង២៥០រូបមកកាន់មន្ទីរពេទ្យមហារីកKoiralaដើម្បីជួយព្យាបាលជំងឺជូនប្រជាជននេប៉ាល៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស