ថ្ងៃទី៤ខែសីហាឆ្នាំ២០២៤ រដ្ឋាភិបាលអន្តរកាសប្រទេសម៉ាលីបានចេញសេចក្តីប្រកាសស្តីពីការផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ុយក្រែនភ្លាមៗ។
សេចក្តីថ្លែងការណ៍បានចែងថា រដ្ឋាភិបាលអន្តរកាលម៉ាលីបានចាប់អារម្មណ៍ពីពាក្យសម្តីមានលក្ខណៈវិទ្ធង្សនារបស់លោក Andriy Yusov អ្នកនាំពាក្យនៃអង្គការស៊ើបការណ៍យោធាអ៊ុយក្រែនដែលលើកឡើងនាពេលថ្មីៗកន្លងទៅដែលបានទទួលស្គាល់ថាអ៊ុយក្រែនបានចូលរួមការវាយប្រហាររបស់ក្រុមភេរវករប្រដាប់អាវុធដែលបណ្តាលឱ្យមានកងទ័ពម៉ាលីស្លាប់បាត់បង់ជីវិតនិងរងរបួសនិងខាតបង់ទ្រព្យសម្បត្តិនៅក្នុងការប្រយុទ្ធនៅតំបន់ភាគខាងឦសានរបស់ប្រទេសម៉ាលី។
សេចក្តីថ្លែងការណ៍បានឱ្យដឹងទៀតថា ទង្វើរបស់អជ្ញាធរអ៊ុយក្រែនបានរំលោភលើអធិបតេយ្យភាពរបស់ប្រទេសម៉ាលី រំពានលើក្របខ័ណ្ឌដែលបរទេសអាចធ្វើអន្តរគមន៍និងបង្កជាការឈ្លានពានយ៉ាងជាក់ស្តែងចំពោះប្រទេសម៉ាលី។ហេតុដូច្នេះ រដ្ឋាភិបាលអន្តរកាលម៉ាលីសម្រេចចិត្តផ្កាច់ទំនាក់ទំនងការទូតជាមួយអ៊ុយក្រែនភ្លាមៗ៕