នាយកដ្ឋានជាតិស្បៀងនិងការបម្រុងនៃប្រទេសចិនដឹកជញ្ជូនជាបន្ទាន់នូវសម្ភារៈបង្ការទឹកជំនន់មជ្ឈិមទៅកាន់ខេត្ត Jilin
2024-08-04 15:19:21cri
Share with:
កាលពីថ្ងៃទី៣ខែសីហា តាមការជូនដំណឹងនៃការិយាល័យនៃអគ្គបញ្ជាការដ្ឋានជាតិបង្ការនិងឆ្លើយតបទឹកជំនន់និងគ្រោះរាំងស្ងួតចិន នាយកដ្ឋានជាតិស្បៀងនិងការបម្រុងចិនបានចាត់ចែងឱ្យឃ្លាំងបម្រុងពាក់ព័ន្ធដឹកជញ្ជូនសម្ភារៈបង្ការទឹកជំនន់មជ្ឈិមដែលមានតម្លៃប្រហែល៥លាន៥សែន៥ម៉ឺនយាន់ប្រាក់ចិនដូចជាថង់ធំៗនិងឧបករណ៍បំភ្លឺជាដើមទៅកាន់ខេត្ត Jilin ដើម្បីគាំទ្រយ៉ាងពេញទំហឹងនូវការងារបង្ការទឹកជំនន់និងជួយសង្គ្រោះគ្រោះមហន្តរាយក្នុងតំបន់ ៕