ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់៖ អ៊ីស្រាអែលបានទទួលការអនុញ្ញាតពីអាមេរិកមុនពេលលួចធ្វើឃាតលោកHaniya
2024-08-03 14:37:51cri
Share with:

      ការលួចធ្វើឃាតលោកIsmail Haniyaអ្នកដឹកនាំក្រុមហាម៉ាសនៅទីក្រុងតេហេរ៉ង់រដ្ឋធានីប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យស្ថានភាពតានតឹងនៅមជ្ឈិមបូព៌ាកាន់តែខ្លាំងឡើង។

      ថ្ងៃទី២ខែសីហា   លោកKhatib រដ្ឋមន្ត្រីក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់បានថ្លែងថា  អ៊ីស្រាអែលបានទទួលការអនុញ្ញាតពីអាមេរិក មុនពេលលួចធ្វើឃាតលោក Haniya។នៅថ្ងៃដដែល   លោកAli Bagheri Kaniរដ្ឋមន្ត្រីការបរទេសស្តីទីនៃប្រទេសអ៊ីរ៉ង់បានថ្លែងថា ទង្វើរបស់អ៊ីស្រាអែលនេះគឺជា"ការប្រព្រឹត្តិឧក្រិដ្ឋកម្ម"ហើយអ៊ីរ៉ង់នឹងប្រើប្រាស់"សិទ្ធិការពារខ្លួនស្របច្បាប់"ដើម្បីវាយបកវិញ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស