ថ្ងៃទី១ខែសីហា កិច្ចប្រជុំនៃក្រុមប្រឹក្សាទូទាំងប្រទេសអាណត្តិទី១១នៃសមាគមប្រជាជនចិនសម្រាប់មិត្តភាពជាមួយបរទេសនៃប្រទេសចិនបានបើកធ្វើនៅក្រុងប៉េកាំង។លោកWangYiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការបរទេសនៃមជ្ឈិមចិនបានចូលរួមកិច្ចប្រជុំ ព្រមទាំងថ្លែងសុន្ទរកថា។
លោកWangYiបានថ្លែងថា ឆ្នាំនេះគឺជាខួបទី៧០នៃការបង្កើតសមាគមប្រជាជនចិនសម្រាប់មិត្តភាពជាមួយបរទេស តាំងពីដើមមក បក្សកុម្មុយនីស្តចិនបានយកចិត្តទុកដាក់ដល់ការពង្រីកការងារការទូតនៃសង្គមស៊ីវិលជាប់រហូត។ សមាគមប្រជាជនចិនសម្រាប់មិត្តភាពជាមួយបរទេសគួរក្តាប់ដោយគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវនូវបម្រែបម្រួលនៃនិន្នាការទំនាក់ទំនងរវាងចិននិងពិភពលោកនៅយុគសម័យថ្មី ប្រកាន់ខ្ជាប់ការចាត់ទុកគំនិតការទូតរបស់លោកXiJinpingជាការណែនាំ អនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០និងសន្និសីទអំពីការងារបរទេសរបស់មជ្ឈិមចិន ដើរតួនាទីដ៏សំខាន់នៃកិច្ចការទូតសង្គមស៊ីវិលឱ្យបានពេញលេញ ធ្វើការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជនដ៏មេត្រីភាពជាមួយបរទេសដែលប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ច្រើនស្រទាប់និងមានភាពទូលំទូលាយ ក៏ដូចជាបង្កើនមិត្តភាពរវាងប្រជាជនចិននិងបរទេសនិងជំរុញការតភ្ជាប់ដួងចិត្តប្រជាជន ដើម្បីបម្រើដល់ស្ថានការណ៍ទូទៅនៃការអភិវឌ្ឍប្រទេសជាតិឱ្យបានកាន់តែល្អ៕