ថ្ងៃទី១ខែសីហា ក្នុងសន្និសីទកាសែតជាប្រចាំនៃក្រសួងការបរទេសចិន មានអ្នកសារព័ត៌មានបានសួរថា តើការលួចធ្វើឃាតលោកHaniyaនឹងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការជំរុញសន្តិភាពនៅមជ្ឈិមបូព៌ាទេ? តើវានឹងប៉ះពាល់ដល់《សេចក្តីប្រកាសទីក្រុងប៉េកាំង》ដែលបានចុះហត្ថលេខាក្រោមការសម្រុះសម្រួលរបស់ប្រទេសចិននាពេលមុននេះមិនជាយូរប៉ុន្មានទេ? ក្រៅពីនេះ ស្ថានការណ៍នៅមជ្ឈិមបូព៌ាមានភាពកាន់តែស្មុគ្រស្មាញពីមួយថ្ងៃទៅមួយថ្ងៃ តើវានឹងកាត់បន្ថយកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការសម្រេចបាននូវសន្តិសុខ ស្ថិរភាពនិងសន្តិភាពនៅក្នុងតំបន់ឬទេ?
លោក Lin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីចិនប្រឆាំងយ៉ាងដាច់ខាតនិងថ្កោលទោសចំពោះអំពើលួចធ្វើឃាត ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដែលហេតុការណ៍នេះប្រហែលនឹងបណ្តាលឱ្យស្ថានការណ៍ក្នុងតំបន់មានភាពរង្គោះរង្គើថែមទៀត។ ភាគីចិនសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមនានានៃប្រទេសប៉ាគីស្ថានដើម្បីឈានដល់《សេចក្តីប្រកាស ទីក្រុងប៉េកាំង》ហើយរំពឹងទុកយ៉ាងស្មោះត្រង់ថា ក្រុមនានារបស់ប៉ាគីស្ថាននឹងសម្រេចបាននូវការបង្កើតរដ្ឋឯករាជ្យដែលឈរលើមូលដ្ឋានផ្សះផ្សាផ្ទៃក្នុងក្នុងពេលឆាប់ៗ ប្រទេសចិននឹងរួមជាមួយភាគីពាក់ព័ន្ធនានា បន្តធ្វើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីសម្រេចបាននូវទិសដៅនេះ។
ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាមានភាពកាន់តែតានតឹង សហគមន៍អន្តរជាតិកាន់តែត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងរួមដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងជំរុញការកាត់បន្ថយកម្តៅនៃការប៉ះទង្គិច។ ភាគីចិនរីករាយរួមជាមួយភាគីពាក់ព័ន្ធនានាបន្តធ្វើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជំរុញឱ្យមានសន្តិភាពនិងស្ថិរភាពយូរអង្វែងក្នុងតំបន់៕