ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការសហប្រជាជាតិដាស់តឿនបណ្តាភាគីនានាឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយស្ថានការណ៍មជ្ឈិមបូព៌ា
2024-08-01 15:17:31cri
Share with:

   ថ្ងៃទី ១ ខែសីហា លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិតាមរយៈអ្នកនាំពាក្យលោក Stephane Dujarric ចេញផ្សាយសេចកី្តថ្លែងការណ៍ដោយបានដាស់តឿនបណ្តាភាគីនានាឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយស្ថានការណ៍មជ្ឈិមបូព៌ា ក៏ដូចជាសម្រេចបាននូវសន្តិភាពនិងស្ថិរភាពក្នុងរយៈពេលយូរ ។

    សេចក្តីថ្លែងការណ៍ចែងថា បច្ចុប្បន្ននេះ កិច្ចខិតខំប្រឹងប្រែងទាំងអស់គួរតែផ្តោតសំខាន់ទៅលើការជំរុញបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដោះលែងចំណាប់ខ្មាំងភាគីអ៊ីស្រាអែលដែលត្រូវជាប់ឃុំទាំងអស់ បង្កើនយ៉ាងខ្លាំងនូវការផ្តល់ជំនួយមនុស្សធម៌ចំពោះតំបន់ហ្កាហ្សាព្រមទាំងស្តារភាពស្ងប់ស្ងាត់តាមបណ្តោយ"ខ្សែបន្ទាត់ពណ៌ខៀវ"នៅតាមព្រំដែនរវាងលីបង់និងអ៊ីស្រាអែលឡើងវិញ ។ យ៉ាងណាមិញ ការវិវឌ្ឍនៃសភាពការណ៍កាលពីពេលថ្មីៗកន្លងទៅនេះបានបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវគោលដៅទាំងនេះ ។

    សេចក្តីថ្លែងការណ៍បានបង្ហាញថា សហគមន៍អន្តរជាតិគួរតែរួមគ្នាខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់សកម្មភាពណាមួយដែលមានលទ្ធភាពរុញច្រានមជ្ឈិមបូព៌ាទាំងមូលឱ្យធ្លាក់ចូលក្នុងជ្រោះដ៏គ្រោះថ្នាក់និងបង្កជាផលប៉ះពាល់ដែលមានលក្ខណៈវិនាសចំពោះជនស៊ីវិល ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស