ថ្ងៃទី ២៤ និង២៥ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាសកលស្តីពី “កាលានុវត្តភាពពិភពលោកដែលបានមកពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើសកម្មភាពពិសេសនៅអាហ្វ្រិក ដូចជាវេទិកាពិសេសសម្រាប់យុវជនអាហ្វ្រិក ប្រព័ន្ធសារព័ត៌មានអាហ្រ្វិក និងសម្រាប់ប្រទេសនីហ្សេរីយ៉ាជាដើម ។ អ្នកនយោបាយសំខាន់ៗ អ្នកជំនាញនិងបញ្ញវន្ត តំណាងប្រព័ន្ធសារព័ត៌មាន និងអ្នកមានឥទ្ធិពលខាងបញ្ចេញមតិនៃប្រទេសអាហ្វ្រិកជាច្រើន ដូចជាប្រទេសនីហ្សេរីយ៉ា ប៊ូគីណាហ្វាសូនិងឆាដជាដើម បានធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅអំពីការបំផុសគំនិតដ៏សំខាន់និងកាលានុវត្តភាពដ៏ធំរបស់ប្រទេសអាហ្វ្រិកដែលបានមកពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី ។
បន្ទាប់ពីរៀបចំធ្វើសកម្មភាពពិសេសនៃកិច្ចសន្ទនាសកលស្តីពី “កាលានុវត្តភាពពិភពលោកដែលបានមកពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី” ព័ត៌មានពាក់ព័ន្ធត្រូវបានផ្សព្វផ្សាយឬចែករំលែកបន្តយ៉ាងទូលំទូលាយដោយប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសអាហ្វ្រិក ដូចជាស្ថានីយទូរទស្សន៍ជាតិឆាដ ស្ថានីយទូរទស្សន៍២៤នៃប្រទេសហ្កាបុង ស្ថានីយទូរទស្សន៍Buzz នៃប្រទេសកុងហ្គោ(គីនសាសា) ស្ថានីយទូរទស្សន៍NTI នៃប្រទេសសាធារណរដ្ឋកុងហ្គោ និងទីភ្នាក់ងារសារព័ត៌មាននីហ្សេជាដើម ៕