កាលពីថ្ងៃទី២៧ខែកក្កដាតាមម៉ោងក្នុងតំបន់ លោក Xie Feng ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងសិក្ខាសាលារំលឹកខួបទី៤៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងអាមេរិកនៅតំបន់ឈូងសមុទ្រសានហ្វ្រានស៊ីស្កូថា ការបដិបក្ខគ្នាមុខជាត្រូវចាញ់ទាំងសងខាងជាមិនខាន ភាពជាដៃគូទើបជាទំនាក់ទំនងដ៏ត្រឹមត្រូវរវាងចិននិងសហរដ្ឋអាមេរិក ។
លោក Xie Feng បានថ្លែងថា ប្រវត្តិសាស្ត្រនិងការពិតជាក់ស្តែងនៃទំនាក់ទំនងរវាងចិននិងអាមេរិកបានបំផុសគំនិតបីចំណុចដល់យើង ។ ទីមួយ ការបដិបក្ខគ្នាមុខជាត្រូវចាញ់ទាំងសងខាងជាមិនខាន ភាពជាដៃគូទើបជាទំនាក់ទំនងដ៏ត្រឹមត្រូវរវាងចិននិងសហរដ្ឋអាមេរិក ។ ទីពីរ ការខ្វែងគំនិតមិនគួរឱ្យខ្លាចទេ ការសន្ទនាទើបជាមធ្យោបាយដ៏ត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហា ។ ទីបី ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចគឺមិនអាចធ្វើទៅបានទេ កិច្ចសហប្រតិបត្តិការទើបជាជម្រើសដ៏ត្រឹមត្រូវក្នុងការសម្រេចបាននូវភាពឈ្នះ-ឈ្នះ ៕