ថ្ងៃទី ២៦ ខែកក្កដា តាមម៉ោងក្នុងតំបន់ ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅលើកទី ៣៣ បានប្រារព្ធឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។
គណៈប្រតិភូកីឡារបស់ប្រទេសចិនមានសមាជិកចំនួន ៧១៦ នាក់ ក្នុងនោះមានអត្តពលិកចំនួន ៤០៥ នាក់ ដែលនឹងចូលរួមការប្រកួតលើវិញ្ញាសាធំៗចំនួន៣០រួមមានវិញ្ញាសាតូចៗសរុបចំនួន២៣៦ វិញ្ញាសា ដែលជាព្រឹត្តិការណ៍កីឡាអូឡាំពិកមួយលើកដែលគណៈប្រតិភូកីឡាចិនបានចូលរួមការប្រកួតក្នុងវិញ្ញាសាតូចៗច្រើនជាងគេនៅក្រៅប្រទេស៕
នៅក្នុងពិធីបើកព្រឹត្តិការណ៍ អត្តពលិកប្រតិភូកីឡាចិនបានដង្ហែក្បួនដោយជិះទូកនៅតាមទន្លេ Seine ក្នុងនោះ លោក Ma Long កីឡាករវាយកូនឃ្លីលើតុ និង កញ្ញា Feng Yu កីឡាការិនីហែលទឹកបែបសិល្បៈជាអ្នកកាន់ទង់ជាតិចិន ។
នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកលើកនេះ អត្តពលិកចំនួន ១០៥០០ នាក់ដែលមកពីប្រទេសនិងតំបន់ជាង ២០០ និងគណៈប្រតិភូជនភៀសខ្លួន នឹងចូលរួមការប្រកួតលើវិញ្ញាសាធំៗចំនួន ៣២ រួមមានវិញ្ញាសាតូចៗសរុបចំនួន៣២៩ វិញ្ញាសា ។សមាមាត្រនៃអត្តពលិកភេទបុរសនិងភេទស្ត្រីបានឡើងដល់ ១ : ១ ជាលើកដំបូង។