ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាដាវ៉ូសរដូវក្តៅលើកទី ១៤ ជិតនឹងបើកធ្វើ
2023-06-07 11:03:07cri
Share with:

     ថ្ងៃទី៦ខែមិថុនា អ្នកសារព័ត៌មានបានដំណឹងពីគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិនឱ្យដឹងថា កិច្ចប្រជុំប្រចាំឆ្នាំនៃអ្នកដឹកនាំថ្មីលើកទី១៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក(ក៏ហៅថាវេទិកាដាវ៉ូសរដូវក្តៅ)នឹងបើកធ្វើនៅក្រុង Tianjin ប្រទេសចិនពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩  ខែមិថុនា។ ក្នុងនាមជាអង្គភាពទទួលបន្ទុករៀចំនិងសម្របសម្រួលនៃវេទិកាសេដ្ឋកិច្ចពិភពលោក គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិនបាននិងកំពុងធ្វើការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីធ្វើការងារសម្របសម្រួលនិងណែនាំការងារត្រៀមលក្ខណៈសម្រាប់រៀបចំវេទិកា។

      តាមការលើកឡើងបាឱ្យដឹងថា វេទិកាលើកនេះធ្វើឡើងក្រោមប្រធានបទ”ស្មារតីសហគ្រិន៖ កម្លាំងចលករនៃសេដ្ឋកិច្ចសកល” ដោយមានការចូលរួមពីអគ្គមគ្គុទេ្ទសក៍និងឥស្សរជនខាងច្នៃប្រឌិតថ្មីចំនួនជាង១៥០០ រូបដែលមកពីមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្ម វិទ្យាការ អង្គការសង្គមស៊ីវិលនិងអង្គការអន្តរជាតិជាដើម។ គោលដៅស្នូលនៃការប្រារព្ធវេទិការដាវ៉ូសរដូវក្តៅលើកនេះគឺបំផុសឡើងវិញនូវកម្លាំងរស់រវើកនៃការច្នៃប្រឌិតថ្មី និងស្មារតីសហគ្រិននៃអាស៊ីនិងតំបន់នានាទូទាំងពិភពលោក ស្វែងរកមាគ៌ាស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនិងរឹងមាំដើម្បីជួយឱ្យអង្គប្រជុំបានយល់ដឹងដោយទាន់ពេលវេលាពីទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិននិងអាស៊ីទាំងមូល៕

 

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស