ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក WangYi ជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកBonne ទីប្រឹក្សាកិច្ចការទូតរបស់ប្រធានាធិបតីបារាំង
2023-06-06 14:38:57cri
Share with:

      ថ្ងៃទី៥ខែមិថុនា លោក WangYi ប្រធានការិយាល័យកិច្ចការទូតនៃមជ្ឈិមបក្សកុម្មុយនីស្តចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកBonne ទីប្រឹក្សាកិច្ចការទូតរបស់ប្រធានាធិបតីបារាំងតាមការណាត់។

       លោក WangYi បានថ្លែងថា  ដំណើរទស្សនកិច្ចរបស់លោកMacronប្រធានាធិបតីបារាំងនៅប្រទេសចិនទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានឈានដល់គំនិតឯកភាពជាយុទ្ធសាស្ត្រមួយចំនួន ភាគីទាំងពីរគួរខិតខំអនុវត្តនិង រួមគ្នាជំរុញរបៀបវារៈជំហានក្រោយ ដើម្បីបង្ហាញពីកម្រិតខ្ពស់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងបារាំង។ ចិននិងអឺរ៉ុបជាកម្លាំងសំខាន់ទាំងពីរក្នុងដំណើរការពហុប៉ូលភាវូបនីយកម្ម  ដែលមានផលប្រយោជន៍រួមធំជាងការខ្វែងគំនិត។ ភាគីទាំងពីរគួរផ្តោតលើកិច្ចសហប្រតិបត្តិការ ជាជាងធ្វើជាគូប្រជែងគួរពួតដៃគ្នាដើម្បីផ្តល់ស្ថិរភាពកាន់តែច្រើនជូនពិភពលោក។

      ជាការឆ្លើយតប  លោកBonne បានថ្លែងថា លោកប្រធានាធិបតីMacronមានក្តីសប្បាយរីករាយយ៉ាងខ្លាំងចំពោះសមទ្ធិផលនៃដំណើរទស្សកិច្ចនៅចិននិងការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជាមួយលោកប្រធានរដ្ឋចិន Xi Jinping ។  ភាគីបារាំងមានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការជាមួយចិន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងបារាំង-ចិន ទំនាក់ទំនងអឺរ៉ុប-ចិន  ក៏ដូចជាស្ថិរភាពនិងសន្តិភាពអន្តរជាតិ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស