ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីក្រសួងពាណិជ្ជកម្មចិនឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានស្តីពីការដែលក្រសួងហិរញ្ញវត្ថុអាមេរិកយកការលក់ដូរបរិក្ខារពាក់ព័ន្ធនឹងថ្នាំFentanylធ្វើជាលេសដាក់ដើម្បីទណ្ឌកម្មចំពោះក្រុមហ៊ុននិងបុគ្គលចិន
2023-06-06 12:43:49cri
Share with:

តាមដំណឹងរបស់ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថាមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានស្តីពីការដែលក្រសួងហិរញ្ញវត្ថុអាមេរិកយកការលក់ដូរគ្រឿងបរិក្ខារពាក់ព័ន្ធនឹងថ្នាំFentanylធ្វើជាលេសដើម្បីដាក់ទណ្ឌកម្មចំពោះក្រុមហ៊ុននិងបុគ្គលចិន។

 

មន្ត្រីរូបនេះបានថ្លែងថាភាគីចិនប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះការបង្រ្កាបគ្រឿងញៀនហើយធ្វើកិច្ចខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីជួយអាមេរិកក្នុងការដោះស្រាយបញ្ហាថ្នាំFentanylក្នុងស្មារតីមនុស្សធម៌និយម។តែអាមេរិកបានព្រងើយកន្តើយចំពោះការពិតហើយបែកជាអះអាងថាម៉ាស៊ីននិងគ្រឿងបរិក្ខារដែលចិនលក់ឲ្យអាមេរិកនិងម៉ិកស៊ិកអាចយកទៅប្រើប្រាស់សម្រាប់ផលិតថ្នាំFentanylទៅវិញដើម្បីធ្វើជាលេសដាក់ទណ្ឌកម្មចំពោះក្រុមហ៊ុននិងបុគ្គលចិនដែលប៉ុនប៉ងចង់បំភាន់ភ្នែកសាធារណជនហើយទម្លាក់ទំនួលខុសត្រូវរបស់

ខ្លួនដែលអសមត្ថភាពក្នុងគ្រប់គ្រងគ្រឿងញៀនទៅឲ្យចិន។ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការនេះហើយនឹងគាំពារយ៉ាងម៉ឺងម៉ាត់ចំពោះសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុននិងបុគ្គលចិន៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស