ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងប្រទេសចិនអធិប្បាយអំពីគោលជំហររបស់ប្រទេសចិននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រចាំខែមិថុនានៃអង្គការថាមពលបរមាណូអន្តរជាតិ
2023-06-06 16:28:54cri
Share with:

ថ្ងៃទី៥ ខែមិថុនា កិច្ចប្រជុំក្រុមប្រឹក្សាប្រចាំខែមិថុនានៃអង្គការថាមពលបរមាណូអន្តរជាតិបានបើកធ្វើនៅក្រុងវីយែន។លោកZhangKejianប្រធានអង្គការថាមពលបរមាណជាតិចិននិងសមាជិកក្រុមប្រឹក្សាចិននៃក្រុមប្រឹក្សាអង្គការថាមពលបរមាណូអន្តរជាតិបានអញ្ជើញចូលរួមកិច្ចប្រជុំនិងអធិប្បាយអំពីគោលជំហររបស់ប្រទេសចិន។

    លោកZhangKejianបានលើកឡើងថា រដ្ឋាភិបាលចិនប្រកាន់ខ្ជាប់ការអភិវឌ្ឍថាមពលបរមាណប្រកបដោយសុវត្ថិភាពនិងមានសណ្តាប់ធ្នាប់។ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការថាមពលបរមាណូអន្តរជាតិ។ប្រទេសចិនរីករាយរួមជាមួយអង្គការថាមពលបរមាណូអន្តរជាតិនិងរដ្ឋសមាជិកដទៃទៀត អនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកលដែលលើកឡើងដោយលោកXiJinpingប្រធានរដ្ឋចិន ដើម្បីរួមចំណែកយ៉ាងសកម្មសម្រាប់ការគាំពារប្រព័ន្ធមិនរីកសាយភាពយអាវុធនុយគ្លេអ៊ែរនិងការជំរុញសន្តិសុខនិងការអភិវឌ្ឍរបស់ថាមពលនុយក្លេអ៊ែរសកល៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស