ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបអំពីករណីដែលនាវាយោធាចិននិងអាមេរិកបរទៅជិតគ្នា៖ ភាគីអាមេរិកបានបង្កហេតុជាមុន
2023-06-06 10:27:58cri
Share with:

      ទាក់ទិននឹងករណីដែលនាវាយោធាចិននិងអាមេរិកបានបរទៅជីតគ្នាក្នុងលំហឈូងសមុទ្រតៃវ៉ាន់  លោក Wang Wenbin  អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបក្នុងសន្នសិទកាសែតជាប្រចាំនៅថ្ងៃទី៥ខែមិថុនាថា  ការពិតគឺអាមេរិកបានបង្កហេតុជាមុន បន្ទាប់មកទើបចិនដោះស្រាយតាមផ្លូវច្បាប់។

         លោកបានថ្លែងថា ភាគីចិនបានគោរពជាប់រហូតនូវសេរីភាពខាងការធ្វើនាវាចរណ៍និងអាកាសចរណ៍របស់បណ្តាប្រទេសស្របតាមច្បាប់អន្តរជាតិ សកម្មភាពរបស់កងទ័ពចិនជាវិធានការដ៏ចាំបាច់ដើម្បីឆ្លើយតបនឹងទង្វើបង្កហេតុរបស់ប្រទេសពាក់ព័ន្ធ វាជាការឆ្លើយតបដ៏សមហេតុផលនិងស្របច្បាប់ ហើយប្រកបដោយសន្តិសុខនិងភាពជំនាញ។ ភាគីចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការដែលប្រទេសពាន់ព័ន្ធបានបង្កហេតុក្នុងតំបន់ឈូងសមុទ្រតៃវ៉ាន់ ចិននឹងគាំពារយ៉ាងមុតមាំចំពោះបូរាណភាពទឹកដីជាតិនិងសន្តិសុខជាតិ ក៏ដូចជាស្ថិរភាពនិងសន្តិភាពក្នុងតំបន់៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស