ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទសម្ភាសន៍ជាមួយលោក Lula ប្រធានាធិបតីប្រេស៊ីល៖រំពឹងទុកពិការរៀនសូត្រពីបទពិសោធអភិវឌ្ឍន៍បែបលោតផ្លោះរបស់ប្រទេសចិន
2023-06-06 10:11:40cri
Share with:

     លោក Wang Guan ពិធីករនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានយកបទសម្ភាសន៍ជាមួយលោក  Lula ប្រធានាធិបតីប្រេស៊ីល ដោយលើកសំណួរថា តើលោកយល់ឃើញយ៉ាងណាចំពោះផ្លូវកសាងទំនើបកម្មរបស់ប្រទេសចិន ?

      លោក  Lula ប្រធានាធិបតីប្រេស៊ីលបានឆ្លើយតបថា ខ្ញុំគិតថា អ្វីដែលប្រទេសចិនត្រូវអ្នកផងទាំងពួងកោតសរសើរជាងគេ គឺស្របនឹងពេលប្រទេសចិនរក្សាមនោគមវិជ្ជានិងកិច្ចកសាងគណបក្ស  ក៏បានបង្កើតរូបមន្តសេដ្ឋកិច្ចដែលអាចទទួលបានការរីកចម្រើនដោយល្បឿនលឿន ។ ខ្ញុំធ្លាប់ដឹងពីភាពក្រីក្ររបស់ប្រទេសចិន ហើយក៏ ជាសក្សីនៃអំឡុងពេលដែលពលរដ្ឋប្រេស៊ីលមានប្រាក់បៀវត្សរ៍និងប្រាក់ចំណូលច្រើនជាងពលរដ្ឋចិន សេដ្ឋកិច្ចប្រេស៊ីលក៏មានភាពខ្លាំងក្លាជាងប្រទេសចិនដែរ ប៉ុន្តែ ក្រោយមក ប្រទេសចិនសម្រេចបាននូវការរីកចម្រើនបែបលោតផ្លោះ នេះបង្ហាញឱ្យឃើញនូវសមត្ថភាពអភិបាលកិច្ចរបស់ចិនផង ហើយក៏បានបង្ហាញឱ្យឃើញនូវភាពចាស់ទុំផ្នែកនយោបាយរបស់ចិនផងដែរ ។ ស្របនឹងការធ្វើសកលភាវូបនីយកម្ម នៅទសវត្សរ៍ឆ្នាំ៨០នៃសតវត្សរ៍មុន អ្នកផងទាំងពួងបានមើលឃើញសក្តានុពលនៃទីផ្សារពលកម្មចិន ប្រជាជនចិនក៏ដឹងច្បាស់ថា តើធ្វើយ៉ាងម៉េចទើបអាចបណ្តុះបណ្តាលធនធានមនុស្សតាមរយៈសហគ្រាសបរទេសដែលទៅធ្វើអាជីវកម្មនៅប្រទេសចិន ។

      ក្រៅពីនេះ មានប្រជាជនចិនរាប់សែនរាប់លាននាក់ចេញទៅរៀនសូត្រនៅបរទេស ។ ប្រការនេះបានបង្កើតជាតួនាទីដ៏ខ្លាំងក្លាលើវិស័យបច្ចេកវិទ្យា សេដ្ឋកិច្ចនិងឧស្សាហកម្មរបស់ប្រទេសចិនដូចបច្ចុប្បន្ននេះ  ។ ខ្ញុំសូមកោតសរសើរក្រៃលែងចំពោះសមិទ្ធផលដ៏មិនធម្មតាដែលប្រទេសចិនទទួលបាន ។ យើងដឹងហើយថា ការធ្វើឱ្យប្រជាជនរាប់រយលាននាក់ចេញផុតពីភាពក្រីក្រ នេះមិនមែនជារឿងសាមញ្ញទេ ។ នៅលើពិភពលោក នៅតែមានប្រជាជនក្រីក្រនិងប្រទេសក្រីក្រយ៉ាងច្រើន ។ ឧទាហរណ៍ដូចជា នៅឆ្នាំ២០១២ ប្រទេសប្រេស៊ីលបានលុបបំបាត់ភាពក្រីក្រ ប៉ុន្តែបច្ចុប្បន្ននេះ បានកើតមានករណីប្រជាជនអត់ឃ្លានទៀត នេះបានបង្ហាញថា នយោបាយនិងសេដ្ឋកិច្ចរបស់ប្រេស៊ីលខ្វះនិរន្តរភាព តែប្រទេសចិនមិនដូចគ្នាទេ ។ ដូច្នេះ យើងសម្គាល់ឃើញថា យើងត្រូវរៀនសូត្រពីប្រទេសចិនប្រកបដោយមេត្រីភាព ផ្ចិតផ្ចង់និងដាក់ខ្លួន ។ យើងមិនបាច់យកត្រាប់តាមប្រទេសចិនទាំងស្រុងទេ ប៉ុន្តែក៏មិនត្រូវបដិសោធដើម្បីតែបដិសោធនោះដែរ ។ យើងត្រូវឈ្វេងយល់ថា ពួកគេបានធ្វើអ្វីខ្លះ ធ្វើយ៉ាងម៉េច ហេតុអ្វីបានជាវាត្រឹមត្រូវ ៕



 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស