ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថានទូតចិនប្រចាំនៅប្រទេសហុងឌូរ៉ាសធ្វើពិធីសម្ពោធបើកជាផ្លូវការ
2023-06-06 11:00:13cri
Share with:

 នៅព្រឹកថ្ងៃទី ៥ ខែមិថុនា តាមម៉ោងក្នុងតំបន់ ពិធីសម្ពោធបើកស្ថានទូតចិនប្រចាំនៅប្រទេសហុងឌូរ៉ាសបានប្រព្រឹត្តិទៅធ្វើនៅក្រុង Tegucigalpa រដ្ឋធានីហុងឌូរ៉ាស ។

លោក Yu Bo ភារធារីស្តីទីនៃស្ថានទូតចិនប្រចាំនៅប្រទេសហុងឌូរ៉ាស បានថ្លែង គោលការណ៍ចិនតែមួយគឺជាការឯកភាពជាទូទៅនិងជាក្រមទំនាក់ទំនងអន្តរជាតិក្នុងសហគមន៍អន្តរជាតិ គឺជាសច្ចភាពនិងនិន្នាការទូទៅនៃអន្តរជាតិ ។ ភាគីហុងឌូរ៉ាសមានចក្ខុវិស័យខាងយុទ្ធសាស្ត្រដ៏ទូលំទូលាយនិងមានឆន្ទៈនយោបាយដ៏រឹងមាំ ដោយបានចាប់យកឱកាសជាប្រវត្តិសាស្ត្រនិងធ្វើការសម្រេចចិត្តដ៏សំខាន់ដែលទទួលស្គាល់គោលការណ៍ចិនតែមួយ ក្លាយជាប្រទេសទី ១៨២ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ប្រទេសចិនសូមវាយតម្លៃខ្ពស់ចំពោះរឿងនេះ ។

រដ្ឋមន្ត្រីការបរទេសហុងបានថ្លែងក្នុងសុន្ទរកថាថា ការបង្កើតទំនាក់ទំនងការទូតរវាងហុងឌូរ៉ាសនិងចិនគឺជាការសម្រេចចិត្តដោយឯករាជ្យម្ចាស់ការរបស់ភាគីហុងខូរ៉ាស ដែលនឹងមានអំណោយផលដល់ភាគីហុងឌូរ៉ាសក្នុងការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិពហុវិស័យនិងចូលរួមក្នុងចរន្តសំខាន់នៃពិភពលោក ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស