ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយអន្តរជាតិក្នុងយុគសម័យថ្មីរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងសាកលវិទ្យាល័យប្រជាជនប្រទេសចិនបានបង្កើតឡើង
2023-05-31 14:45:30cri
Share with:

      ក្នុងឱកាលខួប២ឆ្នាំនៃការចេញផ្សាយសុន្ទរកថាគន្លឹះរបស់លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អំពីការបង្កើនការកសាងសមត្ថភាពផ្សព្វផ្សាយអន្តរជាតិ     វិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយអន្តរជាតិក្នុងយុគសម័យថ្មីដែលសហការបង្កើតឡើងដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងសាកលវិទ្យាល័យប្រជាជនប្រទេសចិនបានបើកស្លាកជាផ្លូវការ។

      លោកShen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ព្រមនិងលោកZhang Donggang លេខាធិការបក្សនៃសាកលវិទ្យាល័យប្រជាជនប្រទេសចិន បានរួមគ្នាបើកស្លាក។

       គួរបញ្ជាក់ថា  វិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយអន្តរជាតិក្នុងយុគសម័យថ្មី នឹងខិតខំប្រឹងប្រែងក្នុងការបង្កើនកិច្ចសហការរវាងអង្គភាពផ្សព្វផ្សាយអន្តរជាតិចម្រុះ  ឆ្លងតាមរយៈការគួបផ្សំគ្នារវាងបទពិសោធជាក់ស្តែងរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសមត្ថភាពស្រាវជ្រាវទ្រឹស្តីរបស់សាកលវិទ្យាល័យប្រជាជនប្រទេសចិន  ក្នុងន័យពន្លឿនការបង្កើតប្រព័ន្ធមតិយោបល់និងរឿងរ៉ាវរបស់ប្រទេសចិន ដើម្បីស្វែងរកផ្លូវថ្មីសម្រាប់ការលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយនូវប្រសិទ្ធភាពនៃការផ្សព្វផ្សាយអន្តរជាតិរបស់ប្រទេសចិន៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស