ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនឆ្លើយតបសំបុត្រដើម្បីលើកទឹកចិត្តគ្រូបង្រៀននិងនិស្សិតនៅសកលវិទ្យាល័យបច្ចេកវិទ្យាម៉ាកាវ
2023-05-24 17:03:39cri
Share with:

លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបសំបុត្ររបស់គ្រូបង្រៀននិងនិស្សិតនៅសកលវិទ្យាល័យបច្ចេកវិទ្យាម៉ាកាវដែលចូលរួមការស្រាវជ្រាវនិងផលិតផ្កាយរណប"វិទ្យាសាស្រ្តម៉ាកាវលេខ១"កាលពីថ្ងៃទី២៣ខែឧសភា ដើម្បីលើកទឹកចិត្តយ៉ាងជិតស្និទ្ធចំពោះពួកគេទាំងឡាយ។

លោក  Xi Jinping បានថ្លែងក្នុងសំបុត្រថា ប៉ុន្មានឆ្នាំកន្លងមកនេះ ម៉ាកាវបានធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាលើវិស័យអវកាសជាមួយចិនដីគោក និងទទួលបានសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ ។ ការកសាងប្រទេសចិនឱ្យក្លាយជាប្រទេសខ្លាំងផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលើពិភពលោក និងជំរុញការធ្វើទំនើបកម្មតាបបែបផែនចិន បានផ្តល់ចន្លោះអភិវឌ្ឍន៍កាន់តែទូលាយចំពោះសកលវិទ្យាល័យម៉ាកាវនិងអ្នកបច្ចេកវិទ្យាម៉ាកាវសង្ឃឹមថា អ្នកទាំងអស់គ្នាបន្តវេននិងផ្សព្វផ្សាយទំនៀមទម្លាប់ដ៏ល្អដែលស្រឡាញ់ប្រទេសជាតិនិងម៉ាកាវ ចូលរួមយ៉ាងសកម្មក្នុងស្ថានការណ៍ទូទៅនៃការអភិវឌ្ឍជាតិ និងការកសាងមហាតំបន់ឈូងសមុទ្រក្វាំងទុង-ហុងកុង-ម៉ាកាវ ជំរុញសេដ្ឋកិច្ចម៉ាកាវឱ្យមានការអភិវឌ្ឍសម្បូរបែបយ៉ាងសមរម្យ ដើម្បីរួមចំណែកថ្មីដល់ការអនុវត្តជាក់ស្តែងដោយជោគជ័យនូវ “ប្រទេស១ប្រព័ន្ធគ្រប់គ្រងពីរ” នៅម៉ាកាវ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស