ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការប្រើប្រាស់ឧបការណ៍វាយប្រហារតាមអ៊ីនធើណែត ដើម្បីធ្វើសកម្មភាពលួចការសម្ងាត់ និងការវាយប្រហារតាមអ៊ីនធើណែតជុំវិញពិភពលោក
2023-05-05 15:39:14cri
Share with:

កាលពីថ្ងៃទី ៤ ខែឧសភា មជ្ឈមណ្ឌលប្រតិកម្មបន្ទាន់ចំពោះវីរុសកុំព្យូទ័រជាតិចិន និងក្រុមហ៊ុន 360 បានរួមគ្នាចេញផ្សាយ "របាយការណ៍ស៊ើបអង្កេតអំពីអាណាចក្រHacker៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក (CIA) “ តើប្រទេសចិនមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ?

លោកស្រីMao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា យោងតាមរបាយការណ៍នេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក (CIA) បានប្រមូលព័ត៌មានសម្ងាត់របស់រដ្ឋាភិបាល ក្រុមហ៊ុន និងប្រជាពលរដ្ឋបរទេសជាយូរមកហើយ ហើយបានរៀបចំ អនុវត្ត ណែនាំ និងត្រួតពិនិត្យសកម្មភាពសម្ងាត់ឆ្លងដែន ដែលធ្វើដោយសម្ងាត់នូវ "បដិវត្តន៍ដោយសន្តិភាព" និង "បដិវត្តន៍ពណ៌"នៅជុំវិញពិភពលោក ព្រមនិងបន្តធ្វើសកម្មភាពចារកម្មនិងលួចការសម្ងាត់។ សហគមន៍អន្តរជាតិត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះនិន្នាការអភិវឌ្ឍពាក់ព័ន្ធ ។

លោកស្រី Mao Ning បានលើកឡើងថា ករណីពិតជាក់ស្តែងមួយចំនួនធំដែលបានកើតឡើងនៅក្នុងប្រទេសចិន និងប្រទេសដទៃទៀតដែលត្រូវបានលាតត្រដាងនៅក្នុងរបាយការណ៍នេះ គឺជាភស្តុតាងពិតជាក់ស្តែងមួយទៀតដែលបញ្ជាក់ពីការវាយប្រហារតាមអ៊ីនធើណែតរបស់ CIA ដែលបានប្រព្រឹត្តទៅរយៈពេលយូរមកហើយនៅជុំវិញពិភពលោក ។សហរដ្ឋអាមេរិកគួរតែយកចិត្តទុកដាក់និងឆ្លើយតបយ៉ាងម៉ត់ចត់ចំពោះក្តីបារម្ភរបស់សហគមន៍អន្តរជាតិ ហើយឈប់ប្រើប្រាស់ឧបករណ៍វាយប្រហារតាមអ៊ីនធើណែត ដើម្បីធ្វើសកម្មភាពលួចការសម្ងាត់ និងការវាយប្រហារតាមអ៊ីនធើណែតជុំវិញពិភពលោកតទៅទៀត៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស