ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជប៉ុនបានរកឃើញប្រអប់ខ្មៅនៃឧទ្ធម្ភាគចក្រធ្លាក់របស់កងកម្លាំងស្វ័យការពារជប៉ុន
2023-05-03 15:49:57cri
Share with:

     ប្រព័ន្ធសារព័ត៌មានជប៉ុនបានផ្សាយថា  បំណែកសំខាន់នៃឧទ្ធម្ភាគចក្រដែលបានកើតហេតុធ្លាក់របស់កងកម្លាំងស្វ័យការពារដីគោកជប៉ុនបានត្រូវរាវរកលើដីនៅថ្ងៃទី២ខែឧសភា ហើយប្រអប់ខ្មៅក៏ត្រូវបានរកឃើញដែរ។

       នៅថ្ងៃទី២ខែឧសភា នាវាស៊ីវិលមួយរបស់ជប៉ុនបានរាវរកឃើញបំណែកសំខាន់នៃឧទ្ធម្ភាគចក្រដែលបានកើតហេតុធ្លាក់ក្នុងបាតសមុទ្រជម្រៅ 106 ម៉ែត្រដែលស្ថិតនៅលំហសមុទ្រភាគពាយ័ព្យនៃកោះMiyako  ។ ការផ្សាយព័ត៌មានឱ្យដឹងថា  បំណែកសំខាន់របស់យន្តហោះត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយលែងអាចស្គាល់បាន  ដែលនឹងប្រគល់ឱ្យកងកម្លាំងស្វ័យការពារជប៉ុនធ្វើការវិភាគអំពីមូលហេតុកើតហេតុ។

       កាលពីថ្ងៃទី៦ ខែមេសា  ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងពលលេខ ៨ នៃកងកម្លាំងស្វ័យការពារដីគោកជប៉ុនបានដឹកជញ្ជូនមនុស្ស ១០ នាក់រួមទាំងមន្ត្រីកំពូលនៃកងពលនេះចេញដំណើរពីមូលដ្ឋានកងទ័ពដែលស្ថិតនៅកោះMiyako  ស្រុកOkinawa ដោយហោះហើរតែរយៈពេល ១០ នាទីក៏បានបាត់ខ្លួន។ គិតត្រឹមថ្ងៃទី២ខែឧសភា សាកសពចំនួន ៦នាក់បានត្រូវរាវរកឃើញ  និង៤នាក់ទៀតមិនទាន់រកឃើញ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស