ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទំហំទឹកប្រាក់ចុះហត្ថលេខានៃពិព័រណ៍ទេសចរណ៍វប្បធម៌ (Wuhan)ចិនលើកទី២មានរហូតដល់១១២៥០០លានយាន់ប្រាក់ចិន
2023-04-24 15:37:27cri
Share with:

ពិព័រណ៍ទេសចរណ៍វប្បធម៌ (Wuhan)ចិនលើកទី២បានបិទបញ្ចប់នៅក្រុងWuhanកាលពីថ្ងៃទី២៣ខែមេសា ពិព័រណ៍លើកនេះបានរៀបចំពិធីចុះកិច្ចព្រមព្រៀងកៀរគរការវិនិយោគនៃគម្រោងសំខាន់ៗផ្នែកវប្បធម៌និងទេសចរណ៍ ដោយបានចុះកិច្ចព្រមព្រៀងលើគម្រោងទេសចរណ៍វប្បធម៌សរុប៦២ គម្រោងដែលមានទំហំទឹកប្រាក់សរុប១១២៥០០លានយាន់ប្រាក់ចិន។ តាមទិន្នន័យស្ថិតិថ្មីបំផុតរបស់មន្ទីរវប្បធម៌និងទេសចរណ៍ខេត្ត Hubei បង្ហាញថា ក្នុងអំឡុងពេលពិព័រណ៍៣ថ្ងៃនេះ   បានទាក់ទាញទស្សនិកជនសរុប១សែន៧ម៉ឺន៩ពាន់នាក់ចូលទស្សនាពិព័រណ៍។

ពិព័រណ៍ទេសចរណ៍វប្បធម៌ (Wuhan)ចិនគឺសហការរៀបចំដោយក្រសួងឃោសនាការនៃមជ្ឈិមបក្សកុម្មុយនីស្តចិន ក្រសួងវប្បធម៌និងទេសចរណ៍ចិននិងរដ្ឋបាលប្រជាជនខេត្តHubeiប្រទេសចិន គឺជាពិព័រណ៍ថ្នាក់ជាតិ សកលភាវូបនីយកម្មនិងលក្ខណៈចម្រុះដែលរួមបញ្ចូលលក្ខណៈពិសេសខាងវប្បធម៌និងទេសចរណ៍តែមួយគត់របស់ប្រទេសចិន ។ ពិព័រណ៍នេះធ្វើឡើងរាល់ពីរឆ្នាំម្តងនៅក្រុងWuhan ប្រទេសចិន៕

អ្នកបកប្រែ:李展精
ប្លុកពិសេស