ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អតីតអគ្គនាយករងនៃអង្គការយូណេស្កូ៖កិច្ចសហប្រតិបត្តិការរវាងអាហ្វ្រិកនិងចិនផ្ដល់ជាប្រយោជន៍ដល់ពិភពលោក
2023-04-22 15:24:19cri
Share with:

នាពេលថ្មីៗនេះ ពេលផ្តល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកGetachew Engidaអគ្គនាយករងនៃអង្គការយូណេស្កូនិងជាសហប្រធានមជ្ឈមណ្ឌលការអភិវឌ្ឍដឹកនាំចិន-
អាហ្វ្រិកបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងអាហ្វ្រិកផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ ហើយធ្វើឱ្យពិភពលោកទទួលបានផលប្រយោជន៍។

លោកGetachew Engidaបានលើកឡើងថា ចាប់ពីនៅជានិស្សិត លោកបានយកចិត្តទុកដាក់និងសិក្សាស្រាវជ្រាវដំណើរការអភិវឌ្ឍន៍របស់ប្រទេសចិននិងសារៈសំខាន់ចំពោះការអភិវឌ្ឍន៍របស់អាហ្រ្វិក។តាមទស្សនៈរបស់លោក អនាគតនៃការកសាងសហគមន៍រួមវាសនាតែមួយរវាងប្រទេសចិននិងអាហ្វ្រិកគឺភ្លឺស្វាងណាស់។ការកសាងរបស់ប្រទេសចិនធ្វើឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង អាហ្វ្រិកមានកាលានុវត្តភាពអភិវឌ្ឍន៍ដ៏សម្បូរបែប។កិច្ចសហប្រតិបត្តិការរវាងអាហ្វ្រិកនិងចិនផ្តល់ផលប្រយោជន៍ទៅវិញទៅមក ទន្ទឹមនឹងនេះក៏ផ្ដល់ជាប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ផ្សេងទៀតលើពិភពលោក។

លោកGetachew Engidaបានសម្ដែងការមិនពេញចិត្តចំពោះឥស្សរជនលោកខាងលិចមួយចំនួនដែលចោទចិនថា បង្កើតអ្វីដែលហៅថា “អន្ទាក់បំណុល” នៅអាហ្វ្រិក ដោយគូសបញ្ជាក់ថា ប្រទេសចិនជាដៃគូកិច្ចសហប្រតិបត្តិការរបស់អាហ្វ្រិក “អាហ្វ្រិកត្រូវតែដឹកនាំការអភិវឌ្ឍន៍របស់ខ្លួន មិនមែនស្តាប់តាមលោកខាងលិចទេ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស