ថ្ងៃទី២០ ខែមេសា លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា វេទិកាវិមានខៀវក្រោមប្រធានបទ “ការធ្វើទំនើបកម្មតាមបែបផែនចិននិងពិភពលោក”នឹងបើកធ្វើនៅថ្ងៃទី២១ ខែមេសា នៅក្រុងសៀងហៃ។លោកQinGangសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិននឹងអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកនៃវេទិកា ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ។
អ្នកនយោបាយបរទេសសំខាន់ជាច្រើនរូប តំណាងមជ្ឈដ្ឋានពាណិជ្ជកម្មនិងឧស្សាហកម្ម ឯកអគ្គរដ្ឋ/រាជទូតបរទេសប្រចាំនៅប្រទេសចិន តំណាងអង្គការអន្តរជាតិប្រចាំនៅប្រទេសចិន ប្រព័ន្ធសារព័ត៌មានអន្តរជាតិនឹងអញ្ជើញចូលរួមក្នុងវេទិកា ហើយនឹងផ្លាស់ប្តូរមតិយោបល់ស្តីពីការអភិវឌ្ឍថ្មីរបស់ប្រទេសចិននិងការជំរុញការគ្រប់គ្រងសកលជាដើម៕