ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#បទសម្ភាសន៍ជាន់ខ្ពស់# បទសម្ភាសន៍ពិសេសជាមួយលោក Ban Ki-moon នាយកក្រុមប្រឹក្សាភិបាលនៃវេទិកាអាស៊ីប៉ូអៅ៖ ការរួមគ្នាពិគ្រោះពិភាក្សា រួមគ្នាកសាងនិងរួមគ្នាចែករំលែកនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ល្អណាស់
2023-04-20 14:25:57cri
Share with:

ពិធីការិនី លោកស្រីZou Yun

 អម្បាញ់មិញលោកបាននិយាយដល់គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”  ឆ្នាំនេះគឺជាខួបទី១០នៃការលើកឡើងនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”  វាក៏ជាប្រធានបទសំខាន់នៃវេទិកាអាស៊ីប៉ូអៅលើកនេះដែរ។ តើលោកយល់ឃើញថាគំនិតផ្តួចផ្តើមនេះបានដើរតួនាទីយ៉ាងម៉េចក្នុងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិនិងជំរុញការអភិវឌ្ឍ?

 

លោក Ban Ki-moon  នាយកក្រុមប្រឹក្សាភិបាលនៃវេទិកាអាស៊ីប៉ូអៅ

ខ្ញុំដឹងថា គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ទទួលបានស្វាគមន៍ពីប្រទេសជាច្រើន ជាពិសេសគឺប្រទេសទ្វីបអាស៊ី  មជ្ឈិមបូព៌ានិងទ្វីបអាហ្រ្វិក ។ ធ្វើការពិគ្រោះពិភាក្សាយ៉ាងជិតស្និទ្ធជាមួយប្រទេសដែលសហការកសាង“ខ្សែក្រវាត់និងផ្លូវ” មានសារៈសំខាន់ណាស់។ ត្រូវយល់ដឹងពីតម្រូវការរបស់ពួកគេ មិនមែនគ្រាន់តែផ្តល់ការគាំទ្រប៉ុណ្ណោះទេ ។ ដូច្នេះ មិនមែនគ្រាន់តែផ្តល់ការគាំទ្រដោយផ្ទាល់ប៉ុណ្ណឹងទេ តែត្រូវផ្តល់ការអប់រំនិងការបណ្តុះបណ្តាល ធ្វើឱ្យប្រទេសដែលសហការអាចកំណត់គោលនយោបាយសេដ្ឋកិច្ចដោយម្ចាស់ការ ក្នុងន័យជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ ខ្ញុំគិតថាវាជាមធ្យោបាយកាន់តែល្អ ។ ខ្ញុំដឹងថា គោលការណ៍មួយនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” គឺមានលក្ខណៈបរិយាប័ន្ននិងរួមគ្នាពិគ្រោះពិភាក្សា  ខ្ញុំយល់ឃើញថាវាល្អណាស់៕

អ្នកបកប្រែ:李展精
ប្លុកពិសេស