ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រីPeng Liyuanជួបសន្ទនាជាមួយលោកស្រីSylvia Bongo Ondimbaភរិយារបស់ប្រធានាធិបតីហ្កាបុង
2023-04-20 15:17:59cri
Share with:

រសៀលថ្ងៃទី១៩ ខែមេសា លោកស្រីPeng Liyuanភរិយារបស់លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកស្រីSylvia Bongo Ondimbaភរិយារបស់លោកBongoប្រធានាធិបតីហ្កាបុងដែលអមដំណើរស្វាមីបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសចិន។


លោកស្រីPeng Liyuanបានលើកឡើងពីសមិទ្ធផលរបស់ប្រទេសចិនក្នុងការបង្ការនិងព្យាបាលជំងឺអេដស៍ ជំងឺរបេងនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយចែករំលែកពីបទពិសោធការងាររបស់ខ្លួនក្នុងឋានៈជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈនៃការបង្ការនិងព្យាបាលជំងឺអេដស៍និងជំងឺរបេងនៃអង្គការសុខភាពពិភពលោក ដោយលើកឡើងថា ភាគីចិនរីករាយបង្កើនការផ្លាស់ប្តូរជាមួយភាគីហ្កាបុង ដើម្បីនាំមកនូវសុភមង្គលនិងផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំង២។

ជាការឆ្លើយតប លោកស្រីSylviaបានលើកឡើងថា ភាគីហ្កាបុងសូមកោតសរសើរចំពោះសមិទ្ធផលដ៏ធំធេងរបស់ប្រទេសចិនលើវិស័យសុខាភិបាលសាធារណៈ រីករាយរៀនសូត្រពីបទពិសោធដ៏ជោគជ័យរបស់ចិន ព្រមទាំងបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយភាគីចិន៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស