ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ការដែលអាមេរិកឃ្លាំមើលទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម រឿងនេះវាគឺគ្មានអ្វីគួរឱ្យចម្លែកនិងភ្ញាក់ផ្អើលនោះទេ
2023-04-19 11:33:42cri
Share with:

     ថ្ងៃទី ១៨ ខែមេសា ពេលឆ្លើយតបនឹងការសម្តែងឥរិយាបថរបស់លោក Elon Musk នាយកប្រតិបត្តិការនៃក្រុមហ៊ុន Twitter  លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ការដែលអាមេរិកឃ្លាំមើលទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម រឿងនេះវាគឺគ្មានអ្វីគួរឱ្យចម្លែកនិងភ្ញាក់ផ្អើលនោះទេ។

      តាមការផ្សាយដំណឹងបានឱ្យដឹងថា លោក Elon Musk បានអះអាងក្នុងពេលផ្តល់បទសម្ភាសន៍ថា លោកមានការភ្ញាក់ផ្អើលដោយបានរកឃើញថារដ្ឋាភិបាលអាមេរិកអាចអានសាររបស់អ្នកប្រើប្រាស់ Twitter ទាំងអស់។

    ទាក់ទិននឹងករណីនេះ លោក Wang Wenbin លើកឡើងថា អាមេរិកធ្លាប់លួចស្តាប់ទូរស័ព្ទរបស់មេដឹកនាំនៃប្រទេសអឺរ៉ុបក្នុងរយៈពេលយូរឆ្នាំ ហេតុការណ៍បែកធ្លាយការណ៍សម្ងាត់របស់ផ្នែកយោធាអាមេរិកក៏បានលាតត្រដាងនូវការឃ្លាំមើលដោយទ្រង់ទ្រាយធំរបស់អាមេរិកចំពោះប្រទេសសម្ព័ន្ធមិត្តងផងដែរ។ ប្រទេសមួយដែលសូម្បីតែការណ៍សម្ងាត់ឯកជនរបស់មេដឹកនាំនៃប្រទេសសម្ព័ន្ធមិត្តក៏មិនគោរពផង ការឃ្លាំមើលទិនន្ន័យឯកជនរបស់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមវាគឺគ្មានមានអ្វីគួរឱ្យចម្លែកនិងភ្ញាក់ផ្អើលនោះទេ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស