កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសG7បានឃោសនាបំផ្លើសអំពីការគំរាមកំហែងនុយក្លេអ៊ែររបស់ចិន ក្រសួងការបរទេសចិនឆ្លើយតបថាប្រទេសG7 ប្រើល្បិចវោហាសាស្ត្រដើម្បីបំភាន់ភ្នែកមតិសាធារណៈ។
ក្រសួងការបរទេសចិនបានលើកឡើងថា ការដែលអាមេរិកឃ្លាំមើលទិន្នន័យឯកជនរបស់អ្នកប្រើបណ្តាញទំនាក់ទំនងសង្គមវាមិនមែនជារឿងនឹកស្មានមិនដល់នោះទេ។
ជើងរថភ្លើងដឹកអ្នកដំណើរឆ្លងដែននៃផ្លូវដែកចិន-ឡាវបានដាក់បញ្ចូលកម្លាំងចលករថ្មីដល់ការធ្វើទេសរណ៍ឆ្លងដែន។
រដ្ឋបាលជាតិស្ថិតិចិនបានលើកឡើងថា សភាពការណ៍ដ៏ល្អប្រសើរនៃការទទួលបានឱកាសការងារក្នុងប្រទេសចិននឹងបន្តរក្សាតទៅទៀត។
ការប្រកួតកីឡានិស្សិតពិភពលោកក្រុងChengdu ឈានចូលការរាប់ថយក្រោយ ១០០ថ្ងៃ។
ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានថ្លែងថា កំណើនប្រចាំឆ្នាំនៃទ្រង់ទ្រាយឧស្សាហកម្មគ្រឿងទន់របស់ប្រទេសចិនមានដល់ទៅ 16%៕