ថ្ងៃទី១៨ ខែមេសា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានចេញផ្សាយសេចក្តីថ្លែងការណ៍ដោយសម្តែងថា ភ្ញាក់ផ្អើលចំពោះការប៉ះទង្គិចប្រដាប់អាវុធនៅស៊ូដង់ ហើយព្រួយបារម្ភពីសុវត្ថិភាពជនស៊ីវិលនៅតំបន់រងឥទ្ធិពល ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនឯកភាពចំពោះការអំពាវនាវរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិអំពីការដោះស្រាយជម្លោះតាមសន្តិវិធី។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានបង្ហាញថា ការប៉ះទង្គិចប្រដាប់អាវុធនិងការឡើងកម្តៅនៃអំពើហិង្សាវាបានត្រឹមតែរារាំងដល់ការជួយសង្គ្រោះមនុស្សធម៌តែប៉ុណ្ណោះ។ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនទទួលបន្ទុកជនភៀសខ្លួនសូមអំពាវនាវឱ្យភាគីនានាការពារជនស៊ីវិល ជនភៀសខ្លួននិងជនបាត់បង់ទីជម្រក បន្ធូរបន្ថយស្ថានការណ៍ គោរពសុវតិ្ថភាពរបស់បុគ្គលិកបម្រើការងារខាងមនុស្សធម៌ ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយរបស់អង្គការពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ៕