ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈវិនិច្ឆ័យរដ្ឋ Ohio ប្រទេសអាមេរិកបដិសេធចំពោះការចោទប្រកាន់មន្ត្រីប៉ូលីសដែលជាប់សង្ស័យពីបទបាញ់សម្លាប់បុរសជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកឈ្មោះJayland Walker
2023-04-18 11:34:08cri
Share with:

             ថ្ងៃទី ១៧ ខែមេសាតាមម៉ោងក្នុងតំបន់  គណៈវិនិច្ឆ័យរដ្ឋ  Ohio  ប្រទេសអាមេរិកបានបដិសេធចំពោះការចោទប្រកាន់មន្ត្រីប៉ូលីសចំនួន ៨ នាក់ដែលជាប់សង្ស័យពីបទបាញ់សម្លាប់បុរសជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកឈ្មោះJayland  Walker  នៅក្រុងAkron កាលពីឆ្នាំ២០២២។  លោក Dave Yost  អគ្គអយ្យការរដ្ឋ Ohio  បានថ្លែងថា   គណៈវិនិច្ឆ័យបានសន្និដ្ឋានថា ប៉ូលីសទាំងនេះបានប្រើអាវុធដោយស្របច្បាប់។

         គួរបញ្ជាក់ថា   កាលពីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២២   ប៉ូលីសក្រុងAkron រដ្ឋ  Ohio  ចំនួន ៨ នាក់បានឃាត់បុរសឈ្មោះ Walker ដែលជាប់សង្ស័យពីបទល្មើសច្បាប់ចរាចរណ៍  ព្រមទាំងបានបាញ់សម្លាប់បុរសនេះក្នុងពេលដេញតាមចាប់ខ្លួន។ គួររំលឹកថា   ពេលត្រូវបាញ់សម្លាញ់ លោក Walker គ្មានកាំភ្លើងជាប់ខ្លួនទេ ប៉ុន្តែខាងប៉ូលីសបានអះអាងថាបានឆែកឃើញកាំភ្លើងមួយដើមដែលអាមេរួចនៅក្នុងឡានរបស់គាត់  ។ តាមរបាយការណ៍ធ្វើកោសល្យរិច៍យសពមានគ្រាប់កាំភ្លើងសរុប ៤៦ គ្រាប់បានបាញ់ចំឬកកិតឱ្យរបួសលោក Walker 

អ្នកបកប្រែ:邓倩
ប្លុកពិសេស