ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យរបស់យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនថ្លែងអំពីករណីដែលនាវាបំពាក់មីស៊ីលប្រដឹញMiliusរបស់អាមេរិកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន
2023-04-18 11:37:21cri
Share with:

លោកវរសេនីយ៍ឯកShi Yiអ្នកនាំពាក្យយុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានថ្លែងនៅថ្ងៃទី១៦ខែមេសាឆ្នាំ២០២៣ថានាវាបំពាក់មីស៊ីលប្រដេញMiliusរបស់អាមេរិកបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ហើយបង្ករឿង។ចំពោះករណីនេះ  យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានចាត់ចែងកម្លាំងយោធាតាមដាននិងប្រុងជើងការក្នុងដំណើរការទាំងស្រុងនៃសកម្មភាពនាវាបំពាក់មីស៊ីលប្រដេញរបស់អាមេរិកដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។កងទ័ពនៃយុទ្ធភូមិភាគខាងកើតបានរក្សាភាពប្រុងប្រយ័ត្នខ្ពស់ដើម្បីគាំពារអធិបតេយ្យភាពនិងសន្តិសុខជាតិព្រមទាំងសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស