ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គនាយក WTO ៖ ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី
2023-04-17 15:45:42cri
Share with:

ថ្មីៗកន្លងទៅនេះ លោកស្រី Ngozi Okonjo-Iweala អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោកWTO បានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ថា ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោក ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។

លោកស្រី  Ngozi Okonjo-Iweala  បានថ្លែងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃ WTO លើកទី ១៣ នឹងបើកធ្វើនៅខែកុម្ភៈឆ្នាំ ២០២៤ "សង្ឃឹមថា កិច្ចប្រជុំនឹងទទួលបានជោគជ័យដែលនេះវាតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃរាល់សមាជិកអង្គការពាណិជ្ជកម្មពិភពលោក រួមទាំងប្រទេសចិនផងដែរ"។

លោកស្រី  Ngozi Okonjo-Iweala  បានអំពាវនាវឱ្យសមាជិក WTO ពង្រឹងការគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។ លោកស្រីបានថ្លែងថា ពិភពលោកទាំងមូលមិនគួរត្រូវបានបែងចែកទៅជាប្លុកពាណិជ្ជកម្មច្រើនទេ ហើយការ "កាតផ្តាច់ទំនាក់ទំនង "ពាណិជ្ជកម្មនិងការគាំពារខាងពាណិជ្ជកម្មគឺមិនសមរម្យទេ ។ លោកស្រីបានបន្តថា ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិងផ្តល់ទីផ្សារដ៏ធំសម្រាប់ប្រទេសនិងតំបន់ផ្សេងទៀតនៅលើពិភពលោក ជាពិសេស ទីផ្សារងើបឡើងថ្មីនិងអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស